វង់ល្បែងអាប៉ោងមួយកន្លែងត្រូវសមត្ថកិច្ចបង្ក្រាបឃាត់ខ្លួនអ្នកលេង៧នាក់

ចែករំលែក៖

ខេត្តឧត្តរមានជយ ៖ មុនស្ស៧នាក់រួមនិងសម្ភារះមួយចំនួនទៀត ត្រូវបានកំលាំងសមត្ថកិច្ចនគរបាលស្រុកអន្លង់វែង ធ្វើការឃាត់ខ្លួននិងរឹបអូសបាន បន្ទាប់ពីបង្ក្រាបកន្លែងលេងល្បែងអាប៉ោងមួយកន្លែងស្ថិតនៅភូមិរហាល ឃុំលំទង ស្រុកអន្លង់វែង កាលពីវេលាម៉ោង០៥.១៧នាទីរសៀលថ្ងៃទី២៥ខែមិថុនាឆ្នាំ២០១៧នេះ។

នគរបាលស្រុកអន្លង់វែងមួយរូបបាននិយាយថា៖ក្នុងប្រតិបត្តិការបង្ក្រាបវង់ល្បែងសុីសង អាប៉ោងនេះ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនអ្នកលេងបាន៧នាក់ ហាន់តោមួយ មេអាប៉ោងពីរនិងថវិការ៥៣០០០០រៀល។

បច្ចុប្បន្ននេះមនុស្សទាំង៧នាក់រួមនិងវត្ថុតាងមួយចំនួនត្រូវបានសមត្ថកិច្ច កសាងសំណុំរឿងបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តដើម្បីចាតើការបន្តទៅតាមផ្លូវច្បាប់។ជុំវិញការបង្ក្រាបវង់ល្បែងសុីសងរបស់សមត្ថកិច្ចនគរបាលស្រុកអន្លង់វែងនេះ មានប្រជាពលរដ្ឋខ្លះសារទរនិងប្រជាពលរដ្ឋមួយចំនួនរិះគន់ទៅវិញថា ការអនុវត្តន៏ច្បាប់របស់សមត្ថកិច្ចគ្មានភាពយុត្តធម៏លំអៀង ដោយពលរដ្ឋលើកឡើងថា ចាប់តែកន្លែងតូចៗ ចំណែកកន្លែងធំៗមិនហ៊ានចាប់នោះទេ។ប្រជាពលរដ្ឋបានបន្តថា៖មានវង់ល្បែងធំមួយនៅព្រំប្រទល់ស្រុកអន្លង់វែង ខេត្តឧត្តរមានជយ័និងស្រុកវ៉ារិន្ទ ខេត្តសៀមរាប ដែលវង់ល្បែងនោះមានទាំងយោធាដាក់បារ៉ាស់យាមផង ហើយគេលេងល្បែងជល់មាន់ អាប៉ោង យូគី ហើយគេលេងធំៗទៀត ម្តេចមិនទៅបង្ក្រាប?បែរមកបង្ក្រាបតែកន្លែងតូចតាច ដែលអ្នកស្រុកលេងអផ្សុកទៅវិញ?

ទាក់ទងនិងករណីនេះយើងមិនអាចសុំការបំភ្លឺពីលោកអធិការស្រុកអន្លង់វែងបានទេ ដោយទូរសព្ទ័ពុំអាចទាក់ទងបាន ប៉ុន្តែតាមប្រភពពត៏មានមួយបានបញ្ជាក់ថា៖ទីតាំងល្បែងនោះបានផ្អាកហើយបន្ទាប់ពីការចុះផ្សាយពត៏មានលឺដល់អ្នកធំៗក្នុងខេត្ត៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print