ឃាត់ខ្លួនក្រុមក្មេងស្ទាវ៥នាក់ វាយតប់គ្នាបង្កអុកឡុកក្នុងមូលដ្ឋាន

ចែករំលែក៖

ភ្នំពេញៈ សមត្ថកិច្ចនគរបាលប៉ុស្ត៍ភ្នំពេញថ្មី ខណ្ឌសែនសុខ បានឃាត់ខ្លួន ក្រុមយុវជនជាក្មេងទំនើងចំនួន៥នាក់ ពីបទបង្កទំនាស់វាយតប់គ្នា អុកឡុកក្នុងមូលដ្ឋាន កាលពីវេលាម៉ោង២រំលងអាធ្រាត្រឈានចូលថ្ងៃទី២៨ខែមិថុនា ឆ្នាំ២០១៧នៅក្នុងភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ។

លោក ដួង វណ្ណៈ នាយប៉ុស្ត៍នគរបាលរដ្ឋបាល សង្កាត់ភ្នំពេញថ្មី បានរាយការណ៍ថា នៅវេលាម៉ោងកើតហេតុ មានប្រជាជនរាយការណ៍តាមទូរស័ព្ទមកថា មានក្រុមក្មេងទំនើងដេញវាយតប់គ្នាពេញផ្លូវ នៅតាមបណ្តយផ្លូវលេខ ១៩៨៦ ភ្លាមៗនោះលោកបានប្រមូលកម្លាំងតាមវិទ្យុទាក់ទង មកឡោមព័ទ្ឋចាប់ខ្លួនពួកគេមានគ្នាទាំងអស់៥នាក់ យកមកសួរនាំ។

ក្រុមក្មេងទំនើងបង្ករជម្លោះទាំង៥នាក់ខាងលើនោះភាគីក្រុមទី១មានឈ្មោះ ១/ខុម ប៉េងឡុង អាយុ១៨ឆ្នាំនៅភូមិភ្នំពេញថ្មី ។ ២/ ខុម ប៉េងហុង អាយុ១៩ឆ្នាំ នៅភូមិភ្នំពេញថ្មី។ ៣/ឃឿន សុផៃ ហៅម៉ៅ អាយុ២៣ឆ្នាំ នៅភូមិភ្នំពេញថ្មី។ ក្រុមទី២ មានគ្នា២នាក់ ១/ ឈ្មោះ សេត ហ្វីន ជនជាតិចាម អាយុ២៩ឆ្នាំ ស្នាក់នៅផ្ទះជួលក្នុងភូមិភ្នំពេញថ្មី។ ២/ឈ្មោះ ម៉ាត់ សាគីរីន អាយុ២២ឆ្នាំជនជាតិចាមស្នាក់នៅផ្ទះជួលជាមួយគ្នា។

ក្រោយការសាកសួររបស់សមត្ថកិច្ចពីភាគីទាំង២បានអោយដឹងថា ពួកគេបង្កទំនាស់វាយតប់គ្នានេះគឺដោយសារតែការផ្តើមចេញពីទំនាស់ពាក្យសំដីឌឺដងដាក់គ្នាប៉ុណ្ណោះ ដោយមិនអាចទប់កំហឹងរៀងៗខ្លួនបានទើបឈានទៅ វាយ តប់គ្នាបង្កការភ្ញាក់ផ្អើដល់សមត្ថកិច្ចមកឃាត់ខ្លួនតែម្តង៕ តុង សីហា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print