ខេត្តកណ្តាល ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូបណ្ដាលអោយស្លាប់ម្នាក់ នៅលើផ្លូវ ជាតិលេខ៣ ត្រង់ចំណុចគីឡូម៉ែត្រលេខ៣៥-៣៦ ភូមិជីមៅ ឃុំត្បែងស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល កើតហេតុវេលាម៉ោង៨ និង២៥នាទីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៧ ។
ម៉ូតូម៉ាកហុងដាC.125ពណ៌ខ្មៅមៅពាក់ស្លាក លេខ ភ្នំពេញ1AU.4233 បើកបរដោយឈ្មោះ ថោង ណារឹទ្ធភេទប្រុស អាយុ៣៨ឆ្នាំ នៅភូមិស្លែងរលើងសង្កាត់ទឹកថ្លាខ័ណ្ឌសែនសុខ ភ្នំពេញបើកបរក្នុងទិស ដៅពីជើងមកត្បូង(ពីភ្នំពេញមកតាកែវ (ស្លាប់នៅកន្លែងកើតហេតុ) ។
រថយន្តម៉ាកTACOMAពណ៌ទឹកប្រាក់ពាក់ស្លាកលេខ ភ្នំពេញ2Y.3876 បើកបរក្នុងទិសដៅពីត្បូងមកជើង (បញ្រ្ចាស់ទិសគ្នា) អ្នកបើកបរគេចខ្លួនបាត់។
ក្រោយកើតហេតុរថយន្តនិងម៉ូតូកម្លាំងជំនាញយកមករក្សាទុកនៅអធិការដ្ឋានជាបណ្ដោះអាសន្ន។ រីឯ
សពបានប្រគល់ជូនសាច់ញាតិបងប្អូនយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ស្អាងជ័យ
...