ផឹកស្រាបៀរកម្ពុជាពិតជាក្លាហាន ស្រវឹងខ្លាំងឈាមជាសត្វខ្លាកាចឆេវឆាវដកកាំភ្លើងបាញ់សម្លាប់ដៃគូរួមតុមិញញើតដៃ

ចែករំលែក៖

ខេត្តកណ្តាល:បុរសម្នាក់ត្រូវបានដៃគូរួមតុបាញ់ប្រហារចំៗគោលដៅអស់ជាច្រើនគ្រាប់ ខណះប៉ះពាក្យសំដីគ្នាគ្រាក្រេបរស់ជាតិស្រាបៀរកម្ពុជា ហើយជនដៃដល់ស្រវឹងក្លាយជាមនុស្សកំណាច កាចសាហាវឃោរឃៅប្រៀបបានជាសត្វខ្លាហែកមនុស្សសុីឆៅនោះ។ ក្រោយពីបាញ់សម្លាប់ ខ្មាន់កាំភ្លើងបានរត់គេចខ្លួនភ្លាមៗដោយសុវត្ថិភាព នឹងបន្សល់ទុកជនរងគ្រោះដេកស្លាប់ក្នុងថ្លុកឈាម ជាមួយនឹងកំប៉ុងស្រាបៀរកម្ពុជាដ៏ច្រើនរាយប៉ាយពេញទីតាំងកន្លែងកើតហេតុ។
អំពើឃាតកម្មបាញ់សម្លាប់មនុស្សឆៅៗដោយសារស្រវឹងជោគនឹងការផឹកស្រាបៀរកម្ពុជានេះបានកើតឡើងកាលពីវេលាម៉ោង២១.៥០
នាទីយប់ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៥ ឋិតនៅចំណុច ផ្ទះម្ចាស់កម្មវិធីមានឈ្មោះសៀង ចាន់ធី ភេទ
ស្រី (ម្ចាស់ផ្ទះ ទីន្លែងកើតហេតុ) ក្នុងភូមិគោគ
ពពេល ឃំុលំហាច ស្រុកអង្គស្នួលខេត្ត
កណ្តាល។
សមត្ថកិច្ចបានអោយដឹងថា: ជនរងគ្រោះមានឈ្មោះ ស្រី ចាន់វុទ្ធី ភេទប្រុស ៤៣ឆ្នាំ នៅភូមិ ឃុំកើតហេតុ មុខរបរ ជាកសិករ (ស្លាប់)។ដោយឡែកជនល្មើសមាន

ឈ្មោះ ទឹម សារី ភេទប្រុស អាយុ
៣៥ឆ្នាំ ឆ្នាំកំណើត៖ ១៦.០២.១៩៨០ ទីកន្លែងកំណើត៖ ភូមិកាប់នឹម ឃំុឃ្វាវ.ស្រុកសំរោង
ខេត្តតាកែវ ទីលំនៅបច្ចុប្បន្ន ភូមិគោក
ពពេល ឃុំលំហាច ស្រុកអង្គស្នួល ខេត្ត
កណ្តាល បាន ជិះម៉ូតូ C125 ពណ៌ខ្មៅ សេរីឆ្នាំ
២០១៥ ផ្លាកមិនចាំលេខ បានរត់គេចខ្លួន ក្រោយពីធ្វើសកម្មភាពនេះរួច។ បុ៉ន្តែស្នាក់នៅផ្ទះភូមិ -ឃុំកើតហេតុ ខាងប្រពន្ធ ប្រើទូរស័ព្ទលេខ៖ 017 267931 មុខងារ ធ្វើជា
នគរបាល ខាង អង្គរក្ស (មិនទាន់មានឯកសារបញ្ជាក់នៅឡើយ) ។ សមត្ថកិច្ចបន្តថា: នេះជាការបញ្ជាក់ពីការបំភ្លឺរបស់ប្រពន្ធឈ្មោះ ឈឺន ចាន់គ្រឹស្នា អាយុ២៨ឆ្នាំ មុខរបរ គ្រូបង្រៀន ។
នៅកន្លែងកើតហេតុសមត្ថកិច្ចប្រមូលវត្ថុតាងរួមមាន:
-អាវុធ ខ្លី ០១ដើមម៉ាកCF.98-9
-សំបកកាទូស ១៣ គ្រាប់
-បង់០១ អស់គ្រាប់ ។

សមត្ថកិច្ចបានបញ្ជាក់ថា: មុនពេលកើតហេតុជនរងគ្រោះ និងជន
ល្មើស បានអង្គុយផឹកស្រាបៀរកម្ពុជា នៅក្នុងពិធីខួបកំណើតចៅរបស់ម្ចាស់ផ្ទះ ខាងលើ មានភ្ញៀវ ជាបងប្អូន កូនក្មួយ សាច់ញាតិជិត
ខាងក្នុងភូមិ ចូលរួមប្រហែល ៣០នាក់ ចាប់ផ្ដើមកម្មវិធី ពីម៉ោង១៧.០០នាទី ពេលកំពុងហូបចុករហូតដល់ម៉ោងកើតហេតុខាងលើ ស្រាប់តែមានការប៉ះពាក្យសំដីនឹងស្រវឹងស្រាបៀរកម្ពុជាដ៏ងប់ងល់ផង ក៏ជនល្មើស បានដកកាំភ្លើងបាញ់ទៅលើជនរងគ្រោះយ៉ាងឃោរឃៅមិនញញើតដៃអស់ជាង១០គ្រាប់ចំៗគោលដៅ បណ្តាលអោយស្លាប់ក្នុងថ្លុកឈាម នឹងមានស្នាមធ្លុះលើខ្លួនជនរងគ្រោះចំនួន១៥កន្លែង ៖ក្នុងនោះសមត្ថកិច្ចពិនិត្យលើសាកសពឃើញដូចទៅ:
១.ចំដើមទ្រូងចំនួន ១កន្លែង
២.ចំក្រោមក្លៀកខាងធ្វេងចំនួន ២កន្លែង
៣.ចំពោះចំនួន ៤កន្លែង
៤.ចំក្រោមដោះខាងស្តាំចំនួន៣កន្លែង។
៥.ចំជង្គង់ស្តាំចំនួន ៣កន្លែង។
៦.ចំជង្គង់ធ្វេងចំនួន ២កន្លែង។
អ្នកស្រុកនិយាយថា មិនគួរណាជនបង្ករដាច់ចិត្តសម្លាប់មនុស្សបែបនេះសោះ ? នេះហើយឥទ្ធិពលការក្រេបស្រាបៀរកម្ពុជាដល់ស្រវឹងទៅភ្លេចអស់បុណ្យ-បាប គុកច្រវ៉ាក់ អ្វីទាំងអស់។ ម្យ៉ាងទៀតក្រុមហ៊ុនស្រាបៀរកម្ពុជាក៏កំពុងព្យាយាមផ្សព្វផ្សាយក្នុងចេតនាបំផ្លាញអនាគតយុវជន ពីទំពាំងស្នងឬស្សីមកស្នងដបស្រាបៀរកម្ពុជា ។ បញ្ហានេះក្រសួងស្ថាប័ន្ធពាក់ព័ន្ធគួរធ្វើការណែនាំ។សិលា

20150705-180939.jpg

20150705-180931.jpg

20150705-181023.jpg

20150705-181030.jpg

...

20150705-181040.jpg


ចែករំលែក៖
ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print