ជិះម៉ូតូឡើងពីខេត្តមកកាច់កម៉ូតូនៅឯភ្នំពេញ សំណាងមិនល្អត្រូវជាប់ខ្នោះសមត្ថកិច្ចខណ្ឌដង្កោ

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចនគរបាលខណ្ឌដង្កោបានដេញស្ទាក់ចាប់ជនសង្ស័យ២នាក់ ជាមុខសញាចាស់កាច់ករម៉ូតូ ផ្អើលអស់ស្ទើរតែមួយខណ្ឌ រហូតឃាត់ខ្លួនបាននៅតាមបណ្ដោលផ្លូវជាតិលេខ៣ ស្ថិតក្នុងភូមិវត្តស្លែង សង្កាត់ពងទឹក ខណ្ឌដង្កោ នាវេលាម៉ោង៩និង៣០នាទី ព្រឹកថ្ងៃទី៣០ខែមិថុនាឆ្នាំ២០១៧នេះ ហើយកម្លាំងសមត្ថកិច្ចក៏ឆែកឆេរកឃើញសម្ភារៈកាច់ករម៉ូតូជាច្រើនប្រភេទផងដែរ ។
ជនសង្ស័យមានឈ្មោះទី០១ឈ្មោះ វ៉ា វឿន ហៅ កិ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ ជនជាតិខ្មែរមានទីលំនៅភូមិព្រះធាតុ ឃុំ ព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ទី០២ឈ្មោះ ណា ចាន់រិទ្ធិ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅម្តុំវត្តភ្នំ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ មានស្រុកកំណើត ភូមិច្រេះ ឃុំរការក្នុង ស្រុកដូនកែវ ខេត្តតាកែវ  ។
សមត្ថកិច្ចមូលដ្ឋានបានប្រាប់អោយដឹងដែរថា មុនពេលដែលឃាត់ខ្លួនបានជនសង្ស័យទាំង២នាក់ខាងលើ គឺកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរលួសបានដាក់កម្លាំងចុះល្បាតក្នុងមូលដ្ឋាន ស្រាប់តែឃើញជនសង្ស័យ២នាក់ជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាពណ៍ខ្មៅពាក់ស្លាកលេខ ភ្នំពេញ៖ 1Gk- 8744 ហើយជនសង្ស័យទាំង២នាក់នោះបានជិះម៉ូតូបំរុងធ្វើសកម្មភាពកាច់ករម៉ូតូរបស់ប្រជាលពរដ្ឋតែជួបនិងសមត្ថកិច្ចក៏ជិះម៉ូតូបំរុងនិងគេចខ្លួនរត់ ឃើញដូច្នេះសមត្ថកិច្ចបានដេញនិងបានហៅតាមវិទ្យុទាក់ទងនិងដោយមានការបញ្ជាផ្ទាល់ពីលោកវរៈសេនីយ៍ឯកជឹម សុីថា បញ្ជាចាប់អោយបានជនសង្ស័យទាំង២នាក់នោះ រួចសមត្ថកិច្ចបានដេញរហូតដល់ផ្លូវជាតិលេខ៣ ទើបឃាត់ខ្លួនជនសង្ស័យទាំង២នាក់នេះហើយធ្វើការឆែកឆេក៏ឃើញសោរសម្រាប់កាច់ករម៉ូតូជាច្រើននៅក្នុងហោប៉ាវជនសង្សយ័និងបានយកមកសួនាំនៅអធិការដ្ឋានខណ្ឌដង្កោ។
បើតាមចម្លើយសារភាពជនសង្ស័យទាំង២បានសារភាពថា ពួកគេបានជិះម៉ូតូមកខេត្តកំពង់ចាមបំណងរកកាច់កម៉ូតូតែមិនទាន់កាច់បានផងត្រូវសមត្ថកិច្ចចាប់ខ្លួនបាន។ ក្នុងនោះដកហូតបានវត្ថុតាង ដែកជ្រុចុងសំប៉ែតស្រួចចំនួន៣ សោរខ្សៀលេខ៨ចំនួន១ កូនសោរមួយចំនួនសម្រាប់ធ្វើសកម្មភាព ។
បច្ចុប្បន្នជនសង្ស័យទាំង២ឃុំខ្លួនបណ្ដោះអាសន្នអធិការដ្ឋាននគរបាលដង្កោ នឹងកសាងសុំណុំរឿងបញ្ជួនទៅសាលាដំបូងរាជធានីភ្នំពែញដើម្បីចាត់ការតាមនីតិវិធី ៕ ដោយ៖ភារ៉ា ដង្កោ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print