ទៅរើសផ្លែត្នោត រពិសដៃយកដុំថ្មគប់សំបុកឪម៉ាល់ ផ្អើលទិចស្លាប់ម្នាក់ របួសធ្ងន់៥នាក់

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ ក្មេងប្រុសម្នាក់បានស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យគន្ធបុប្ផា និង ៥នាក់ផ្សេងទៀតមានអាការៈស្រាល បញ្ជូនមកសង្រ្គោះនៅមន្ទីរស្រុក ដែលហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧ នៅឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។

សមត្ថកិច្ចបានអោយដឹងថា ជនរងគ្រោះដោយសារឪម៉ាល់ទិចមាន ១​.ឈ្មោះ យ៉ាន អារីស៊ីន ភេទប្រុស អាយុ២ឆ្នាំរបួសធ្ងន់ និងបានស្លាប់ ពេលដែលក្រុមគ្រួសារ បញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផា ២.ឈ្មោះ សុះ ណុប ភេទស្រី អាយុ៦៩ឆ្នាំ រងរបួសធ្ងន់៣.ឈ្មោះ ណូសា លីហាស ភេទស្រី អាយុ១១ឆ្នាំ៤.ឈ្មោះ សុះ ម៉ូសិន ភេទប្រុស អាយុ១០ឆ្នាំ, ៥-ឈ្មោះ ម៉ាត់ ម៉ាន់សា ភេទស្រី អាយុ៦ឆ្នាំទី៦-ឈ្មោះ លី សាសនី ភេទស្រី អាយុ៩ឆ្នាំ របួសស្រាល។

អាជ្ញាធរមូលដ្ឋានបានអោយដឹងថា នៅមុនពេលកើតហេតុ មានក្មេងប្រមាណជា៦នាក់ បាននាំគ្នាទៅរើសផ្លែត្នោតទុំ ក៍បានប្រទះឃើញសំបុកឳម៉ាល់មួយសំបុកធំ តោងដើមជ្រៃក្បែដើមត្នោត ។ ក្នុងពេលដែលនាំគ្នារើសត្នោតទុំនោះ ស្រាប់តែមានក្មេងម្នាក់ បានរើសដុំថ្មទៅគប់ សំបុកឳម៉ាល់ ក៍បណ្តាលអោយមេឳម៉ាល់ផ្អើលចេញពីសំបុកដេញទិច គ្រប់គ្នាតែម្តង មានអាការៈធ្ងន់និងស្រាលតែម្តង ។ ក្រោយពេលកើតហេតុក៍បានបញ្ជូនក្មេងរងគ្រោះទៅសង្រ្គោះ នៅមន្ទីរពេទ្យ ដោយឡែកក្មេងប្រុសដែលមានអាការៈធ្ងន់ធ្ងរ ត្រូវបានបញ្ជូនទៅសង្រ្គោះបន្តនៅពេទ្យគន្ធបុប្ផា ដោយសារអាការៈធ្ងន់ធ្ងរពេលបណ្តាលអោយក្មេងប្រុសស្លាប់តែម្តង ៕ ចន្ថា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print