ប្រធានាធិបតីអាមេរិក និងបំពេញទស្សនកិច្ចនៅកូរ៉េខាងត្បូង ក្នុងឆ្នាំនេះ

ចែករំលែក៖

ប្រធានាធិបតីកូរ៉េខាងត្បូង លោក​ Moon Jae in ​បានប្រកាសថា លោកបានអញ្ជើញប្រធានាធិបតីអាមេរិកដូណាលត្រាំបំពេញទស្សនកិច្ច​កូរ៉េខាងត្បូង  ហើយលោកត្រាំក៏បានទទួលនៅដំណើរទស្សនកិច្ចនោះដែរ។

នៅក្នុងសេចក្តីប្រកាសរួម លោកត្រាំ បានបញ្ចាក់ថា​ លោកនឹងចូលរួមកិច្ចប្រជុំ ត្រីភាគី ជាមួយភាគីជប៉ុននិងកូរ៉េខាងត្បូងបន្ទាប់ពី កិច្ចប្រជុំ​ G-20 នៅអាល្លឺម៉ង នាសប្តាហ៍ក្រោយ ដែលចាប់ផ្តើមនៅថ្ងៃទី​៧ខែកក្កដា។

អាមេរិកជាសម្ព័ន្ធមិត្តយោធា​ដ៏ជិតស្និត​ជាមួយ​កូរ៉េខាងត្បូង​យូឆ្នាំមកហើយ តែពេលនេះកូរ៉េខងត្បូងកាន់តែ​រងការគំរាមកំហែងពីកូរ៉េខាងជើង​ដោយគ្រាប់បែកបមរាណូ  ។​ ប្រធានាធិបតីកូរ៉េខាងត្បូង គឺជាបុគ្គលដែលមាន សុទិដ្ឋិ​និយម​នៅក្នុងការផ្សះផ្សា ទំនាក់ទំនងជាមួយកូរ៉េខាងជើង តែពេលនេះ ​លោក​ Moon Jae in ​បានបង្ហាញពីការប្តេជ្ញារបស់ខ្លួន ដោយភាពមឹងម៉ាត់ មិនរាថយទៀតឡើយ។

ប្រធានាធិបតីកូរ៉េខាងត្បូង មូន ជេអ៊ីន តាមសេចក្តីរាយការណ៍ ទើបបានមានប្រសាសន៍ថា ការដក ថយ ពីការគម្រាមកំហែង នៃកម្មវិធីអាវុធនុយក្លេអ៊ែ របស់ព្យុងយ៉ាង គឺមិនមែនជាជម្រើសនោះទេ ដោយលោក បានរំឮកដល់សេចក្តីថ្លែងការណ៍ពីមុនរបស់លោក ត្រាំ ដែលនិយាយថា “ភាពអត់ធ្មត់ បានដល់ទីបញ្ចប់ហើយ” គឺជាយុទ្ធសាស្ត្រមួយ នៅពេលដោះស្រាយជាមួយកូរ៉េខាងជើង។

នៅមជ្ឈមណ្ឌលសម្រាប់សិក្សាលើយុទ្ធសាស្ត្រ និងអន្តរជាតិ ក្នុងទីក្រុងវ៉ាស៊ីនតោន ក្រោយពីជួបជាមួយលោក ត្រាំ កាលពីថ្ងៃសុក្រ លោក មូន ជេអ៊ីន បានមានប្រសាសន៍ថា “ស្របពេលដែលយើង ត្រូវប្រឈមមុខ នឹងការគម្រាមកំហែងដ៏គាកកិត និងដ៏គ្រោះថ្នាក់បំផុត ក្នុងពិភពលោក យើងមិនគួរបន្តដកថយនោះទេ ប៉ុន្តែគឺត្រូវឆ្ពោះទៅមុខ និងបោះជំហានថ្មីឆ្ពោះទៅរកអនាគត”។

យោងតាមប្រភពព័ត៌មានពី UPI នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៧ លោក មូន ជេអ៊ីន ក៏បានមានប្រសាសន៍ បន្តទៀតថា ការបង្កហេតុធ្វើឡើងដោយប្រទេសកូរ៉េខាងជើង ត្រូវតែបានជួប នូវការឆ្លើយតបដ៏តឹងរឹងនិងខ្លាំងក្លា ប៉ុន្តែនៅពេលជាមួយគ្នានេះដែរ ការចរចារជាមួយគីម ជុងអ៊ុន ក៏ជារឿងចាំបាច់ ព្រោះមានតែគីម ជុងអ៊ុនម្នាក់ ប៉ុណ្ណោះ ដែលអាចសម្រេចរុះរើលុបបំបាត់ចោល នូវអាវុធនុយក្លេអ៊ែរបស់ព្យុងយ៉ាងបាន។

នៅពេលនេះ បញ្ហាសំខាន់ដែលមេដឹកនាំទាំងពី​ត្រូវដោះស្រាយ នោះគឺការដាក់ពង្រាយ កាំជ្រួចមីសីលការពារ ដែលជាខែលការពារដ៏រឹងម៉ា នៅលើទឹកដីកូរ៉េខាងត្បូង មុនពេល អាមេរិកមានសកម្មភាពខ្លាំងជាងនេះទៅលើកូរ៉េខាងជើង  អាច ជាការវាយប្រហារដោយយោធា ។​លោកត្រាំបានប្រកាសថា នឹងមានជម្រើសផ្សេងសម្រាប់ កូរ៉េខាងជើង ដើម្បីបញ្ចប់កម្មវិធីបរមាណូ។

ពាក់ព័ន្ធនិងការដាក់ ពង្រាយអាវុធ ការពារ នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧ លោក ត្រាំ បានមានប្រសាសន៍ថា លោកចង់ឲ្យកូរ៉េខាងត្បូង បង្កើនការចំណាយប្រាប់លើការពារជាតិ រួមទាំងថវិការសម្រាប់ប្រព័ន្ធខែលការពារមីស៊ីល THAAD ចំនួន១ពាន់លានដុល្លារ ដែលកូរ៉េខាងត្បូង បានបដិសេធដោយគ្មានល័ក្ខខ័ណ្ឌ កាលពីខែមេសា៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print