ខេត្តឧត្តរមានជ័យ ៖ លោកឧត្ដមសេនីយ៍ត្រីម្នាក់ឈ្មោះ ដួង ស៊ីណា កំពុងត្រូវបានកងកំលាំងអាវុធហត្ថស្រុកអន្លង់វែងខេត្តឧត្ដរមានជយ័ដាក់ការស្រាវជ្រាវរកប្រវត្តរូបដើម្បីដាក់ជូនតុលាការចាត់ការតាមច្បាប់ក្រោយពីអង្គភាពអវុធហត្ថស្រុកបានទទួលពាក្យបណ្ដឹងជនរងចំនួន៣រូបក្នុងនោះមានមេភូមិអនុភូមិនិងប្រជាពលរដ្ឋម្នាក់បានបណ្ដឹងចោទប្រកាន់ទៅលើឈ្មោះដួងស៊ីពីករណីគឺពីបទបង្ករហ៊ឹងសាដោយចេតនានិងបទប៉ុនប៉ងមនុស្សឃាតគិតទុកជាមុន។
លោកវរសេនីយ៍ទោងួនធីរិទ្ធមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកអន្លង់វែងបានបញ្ជាក់នៅល្ងាចថ្ងៃសៅរ៍ទី១ ខែកក្កដា ឆ្នាំ២០១៧នេះ ថាលោកបានទទួលពាក្យបណ្ដឹងពីជនរងគ្រោះរួចរាល់ហើយនៅថ្ងៃសៅរ៍នេះទី១-ឈ្មោះ មុត មន ជាមេភូមិថ្នល់កែងទី២-ឈ្មោះ ឡុង ប៊ុនថេង ជាអនុភូមិអូតាមែង និងទី៣-ជាប្រជាពលរដ្ឋនៅភូមិថ្នល់ថ្មីបានប្ដឹងពីឈ្មោះដួង ស៊ីណា ដែលជាឧត្ដមសេនីយ៍ត្រីដែលបានវាយដំមកលើពួកគាត់និងប៉ុនប៉ងបាញ់សម្លាប់កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតនៅក្នុងតំបន់ក្រុមហ៊ុនទំរីងនិងដាតារ៉ាប់ប៊ើក្នុងភូមិអូតាមែងឃុំអន្លង់វែងស្រុកអន្លង់វែងខេត្តឧត្តរមានជ័យ។
បើតាមការឲ្យដឹងពីជនរងគ្រោះទាំងបីនាក់ខាងលើពួកគាត់បានដាក់ពាក្យបណ្ដឹងលោកផ្កាយមួយឈ្មោះដួងស៊ីណាដោយសាតែលោកផ្កាយមួយរូបនេះបាននាំទាហ៊ានសឹករងខេត្តឧត្តរមានជយ័មួយក្រុមប្រដាប់ដោយអាវុធគ្រប់ដៃមកវាយពួកគាត់ដោយគ្មានមូលហេតុដែលពួកគាត់ទៅមើលចំការចាន់ទីរបស់ពួកគាត់នៅក្នុងតំបន់ក្រុមហ៊ុនខាងលើ។
ពួកគាត់បានបញ្ជាក់បន្ដថាលោកផ្កាយមួយឈ្មោះដួងស៊ីណាវាយដំមកលើរូបរាងកាយនិងប៉ុនប៉ងសម្លាប់មកលើពួកគាត់គឺដោយសាតែបំណងចង់កាងនិងការពារដីអោយក្រុមហ៊ុន។ជនរងគ្រោះជាមេភូមិអនុភូមិនិងពលរដ្ឋសបានដាក់ពាក្យបណ្ដឹងទៅសមត្ថកិច្ចចង់អោយជួយរកយុត្តិធម៌ជូនដល់ពួកគាត់ដែលជាជនរងគ្រោះនិងសូមអោយសមត្ថកិច្ចស្វែងរកមុខជនបង្ករចាត់ការទៅតាមផ្លូវច្បាប់ ៕