ខេត្តស្ទឹងត្រែងៈ រថយន្តសាំយ៉ុងដឹកឈើក្តាបានបើកចេញពីផ្លូវខ្សែក្រវ៉ាត់ព្រំដែនកម្ពុជាឡាវ បានវាក់នឹងម៉ូតូជីះគ្នាបីនាក់បណ្តាលឲ្យបុកពេញទំហឹង ធ្វើឲ្យរថយន្តធ្លាក់ផ្លូវចូលព្រៃឯម៉ូតូរងការខូចខាតទាំងស្រុង ចំណែកអ្នកជីះម៉ូតូមានគ្នាបីនាក់ត្រូវស្លាប់បាត់បង់ជីវិតយ៉ាងអណោច អធ័ម នៅនឹងកន្លែងកើតហេតុ ចំណែកតៃកុងនឹងម្ចាស់រថយន្តបង្ករត់គេចខ្លួនបាត់ស្រមោល លុះព្រឹកឡើងទើបមានការផ្ញាក់ផ្អើលដល់ពលរដ្ឋនឹងសមត្ថកិច្ចនគបាលប៉ុស្តិ៍នឹងប្រជាការពារភូមិ ហេតុកាតុការនេះ កើតឡើងនៅវេលាម៉ោង3,35នាទីយប់ទាបភ្លឺ ឈានចូលថ្ងៃទី3ខែ7ឆ្នាំ2017 នៅចំណុចបង្គោលគីឡូលេខ50 ស្ថិតក្នុងភូមិគីឡូ8 សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។
តាមការសណ្ឋានពីរសមត្ថកិច្ចចុះទៅដល់កន្លែងកើតហេតុ បាននិយាយថាៈ រថយន្តដឹកឈើក្តានឹងគ្រឿងផ្ទះពាក់ស្លាកលេខភ្នំពេញ2S.4322 ពណ៍សំបកឪឡឹក បានចេញពីរដឹកឈើក្តាពីចំណុចខាងលើបំរ៉ុងចេញមកផ្លូវជាតិលេខ7ឆ្ពោះទៅខេត្តកំពង់ចាមឆ្លងកាត់ខេត្តស្ទឹងត្រែង មកដល់ចំណុចខាងលើបានវ៉ាក់បុកគ្នាជាមួយនឹងម៉ូតូម៉ាកWAVE ពណ៍ខ្មៅពាក់ស្លាកលេខភ្នំពេញ1T.9710 ជីះគ្នា3នាក់ បណ្តាលឲ្យស្លាប់នៅនឹងកន្លែងកើតហេតុភ្លាមតែម្តង ចំណែកជនរងគ្រោះទី1 ឈ្មោះអ៊ំ ហុង ជា អាយុ50ឆ្នាំ 2 ឈ្មោះ វង់ ខុស អាយុ47ឆ្នាំ 3 ឈ្មោះ ម៉េង ខៃ អាយុ13ឆ្នាំ លុះព្រឹកឡើងទើបមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ច ចុះពិនិត្យនឹងប្រគល់សពឱ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យទៅតាមប្រពៃណីខ្មែរ ចណែករថយន្តនឹងម៉ូតូជនរងគ្រោះនគបាលប៉ុស្តិ៍ យកមករក្សាទុក្ខ រកម្ចាស់ចូលខ្លួនមកដោះស្រាយទៅតាមផ្លូវច្បាប់នៅពេលក្រោយ។
គួររំលឹកថាៈ រថយន្តដឹកឈើប្រណិតនឹងដឹកសសរ ក្តាគ្រឿងផ្ទះ ពេលចេញដំណើម្តងៗគេសង្គេតឃើញមិនដែលបើកយឺតឬបើកបរ ទៅតាមលក្ខណៈបច្ចេកទេស សាលាបើកបរម្តងណាទេ គេមិនគិតពីរផលបៈពាលឬបង្កគ្រោះថ្នាក់ដល់អ្នកដ៍ទៃដែលធ្វើដំណើតាមដងផ្លូវដូចគ្នានោះទេ ពេលបង្កឲ្យគ្រោះថ្នាក់ដល់អ្នកដ៍ទៃម្តងៗ ធ្វើឲ្យរងរបួសធ្ងន់ស្រាល ឬក៍បាត់បង់អាយុជីវិតដល់អ្នកមិនដឹងអី ពួគគេនោះមិនបាននៅទទួលខុសត្រូវចំពោះមុខច្បាប់នឹងជនរងគ្រោះម្តងណានោះទេ ពួគគេតៃងតែរត់គេចឲ្យរួចខ្លួនមិនទទួលខុសត្រូវ ទុកឲ្យជនរងគ្រោះរងទុក្ខវេទនាដល់អ្នករងគ្រោះយ៉ាងអណោធអធ័មតែប៉ុណ្ណោះ ៕ មាស សុផាត