សមត្ថកិច្ចតាមចាប់ខ្លួនជនសង្ស័យ២នាក់ទៀតពាក់ព័ន្ឋជួញដូរថ្នាំញៀន៨កញ្ចប់ តាមចម្លើយនិងការចង្អុលបង្ហាញពីគូរកនម្នាក់

ចែករំលែក៖

ភ្នំពេញ÷ បុរសចំនួន២នាក់បន្ថែមទៀតត្រូវបាន កម្លាំងសមត្ថកិច្ចនគរបាលខណ្ឌ
សែនសុខ តាមចាប់ខ្លួន កាលពីរព្រឹកថ្ងៃអាទិត្យនេះ(០២/០៧/ ២០១៧) នៅ
សង្កាត់ទឹកថ្លា ពីបទជាប់ពាក់ព័ន្ឋជួញដូរនិងប្រើប្រាស់ថ្នាំញៀន តាមចម្លើយសារ
ភាពនិងការចង្អុលបង្ហាញរបស់បក្ខពួករបស់គេម្នាក់ដែលត្រូវបានចាប់ខ្លួនមុននេះ
៣ថ្ងៃភ្ជាប់ជាមួយថ្នាំញៀនចំនួន៨កញ្ចប់។

ក្រុមជនជាប់ចោទដែលត្រូវបានចាប់ខ្លួនបន្ថែម២នាក់ទៀតនេះ ទី១ឈ្មោះ លី ស៊ី
ដេត ហៅដេត ឬស៊ីដេត អាយុ២៨ឆ្នាំ គ្មានមុខរបរ ស្នាក់នៅផ្ទះលេខ១១ ក្រុម៣
ភូមិផ្សារទឹកថ្លារ សង្កាត់ទឹកថ្លា(ចោទពីបទជួញដូរ)។ ទី២ ឈ្មោះ ថេង យ៉ត ហៅ
ប៉ោង អាយុ២៩ឆ្នាំ គ្មានមុខរបរ មានទីលំនៅផ្ទះលេខ១៥៨ ភូមិផ្សារទឹកថ្លា
សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ(ចោទពីបទប្រើប្រាស់)។

មន្ត្រីនគរបាលព្រហ្មទណ្ឌខណ្ឌសែនសុខ បានអោយដឹងថា÷ ការឃាត់ខ្លួនក្រុម
ជនសង្ស័យ២នាក់បន្ថែមទៀតនៅពេលនេះគឺ ធ្វើឡើងតាមការសាកសួចម្លើយ
របស់ជនជាប់ចោទជាបុរសម្នាក់ឈ្មោះមាស វិសាល ដែលសមត្ថកិច្ចបានចាប់ខ្លួន
គាត់កាលពីម៉ោង១០ ព្រឹកថ្ងៃទី ៣០ /០៦ /២០១៧ នៅភូមិទឹកថ្លា ជាប់ពីបទ
ជួញដូរថ្នាំញៀនចំនួន៨កញ្ចប់ ដែលសមត្ថកិច្ចបានរកឃើញនៅក្នុងហោប៉ៅខោ
របស់គេ។

ប៉ូលិសបានបញ្ជាក់ថា ក្រោយនាំយកជននេះមកសាកសួររកប្រភពថ្នាំញៀននេះ
បានមកពីណា? ជនឈ្មោះមាស វិសាល បានឆ្លើយសារភាពថា បានទិញពីឈ្មោះ
លី ស៊ីដេត ហើយបានត្រូវសមត្ថកិច្ចនាំមកអោយចង្អុលបង្ហាញផ្ទះស្នាក់នៅរបស់
ឈ្មោះ លី ស៊ីដេត នេះដោយជាប់ទាំងឈ្មោះ ថេង យ៉ត ហៅប៉ោង ដែលកំពុងនៅ
ទីនោះដែរ សេពថ្នាំញៀន យកមកសួរនាំនិងបញ្ជូនពួកគេទៅតុលាការ៕ តុង សីហា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print