ខេត្តប៉ៃលិន ៖ លោក ត្រាំ អ៊ីវតឹក រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នាព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៧ នៅ សាលប្រជុំសាលាខេត្តប៉ៃលិន បានថ្លែងនាឱកាសប្រកាសតែងតាំងប្រធានមន្ទីរប្រៃសនីយ៍ និងទូរគមនាគមន៍ថ្មី និងសម្ពោធដាក់ឱ្យប្រើប្រា ស់អាគាររដ្ឋបាលថ្មី របស់មន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ ខេត្តប៉ៃលិន សូមឱ្យប្រធានមន្ទីរ និងមន្ត្រីរាជការ ដែលនៅក្រោមការគ្រប់គ្រ ងរបស់លោក ត្រូវតែមានសាមគ្គីភាពផ្ទៃក្នុង យកចិត្តទុកដាក់បំពេញការងារ ពិសេសប្រធានមន្ទីរត្រូវតែបែងចែកការងារ ឱ្យមានតុល្យភាព ដោះស្រាយបញ្ហាឱ្យបានល្អកុំឱ្យមន្ត្រីក្រោមឱវាទមានសតិអារម្មណ៍ បង្កើតជាការគុំគួនគ្នា ធ្វើឱ្យប្រេះឆាក្នុងមន្ទីរ ។ ម្យ៉ាងវិញទៀត ប្រធានម ន្ទីរដែលទើបតែងតាំងថ្មី ត្រូវមានការរៀនសូត្រ និងដកពិសោធន៍ពីគ្នាទៅវិញទៅមក ដើម្បីបំរើសេវាជូនក្រុមហ៊ុន និងអតិថិជនឱ្យមានការជឿ ទុកចិត្ត មកលើមន្ទីររបស់ខ្លួន ។
លោក រដ្ឋមន្ត្រីក៏បានសន្យាថា នាថ្ងៃខាងមុខ នឹងជំរុញឱ្យមានសេវាអ៊ិនធើណែត ទៅដល់មូលដ្ឋានរបស់ប្រជាពលរដ្ឋគ្រប់ទីក ន្លែង ពោលគឺគ្រប់ភូមិឃុំទាំងអស់ ទូទាំងប្រទេសកម្ពុជា ដើម្បីងាយស្រួលឱ្យប្រជាពលរដ្ឋ មានការយល់ដឹងពីព័ត៌មានផ្សេងៗ និងចំណេញ ពេលវេលា ដើម្បីរួមចំណែកកាត់បន្ថយភាពក្រីរបស់ប្រជាពលរដ្ឋនៅតំបន់ដាច់ស្រយាល ។ ឯកឧត្តមក៏បានរំលឹកផងដែរ កាលពីសម័យមុន នៅតាមតំបន់មួយចំនួនគ្មានសេវាអ៊ិនធើណែត និងសេវាទូរស័ព្ទប្រើប្រាស់ទេ តែបច្ចុប្បន្នគឺមានគ្រប់គ្នា ហើយក្នុងម្នាក់ៗប្រើចាប់ពីពីរទៅបីប្រ ព័ន្ធឯណោះ ដើម្បីងាយស្រួលក្នុងការប្រាស្រ័យទាក់ទងគ្នា នេះហើយគឺជាសម័យបច្ចេកវិទ្យាទំនើប ។
ជាមួយគ្នា លោក កើត សុធា អភិបាលខេត្តប៉ៃលិន ក៏បានណែនាំឱ្យប្រធានមន្ទីរដែលទើបតែងតាំងថ្មី ត្រូវយកចិត្តទុកដាក់បំ ពេញការងារតាមតួនាទី និងភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីអនុវត្តតាមគោលនយោបាយយុទ្ធសាស្ត្រចតុកោណដំណាក់ កាលទី៣របស់រាជរដ្ឋាភិបាល ពិសេសត្រូវមានសាមគ្គីភាពផ្ទៃក្នុងខេត្ត ត្រូវរាយការណ៍មកគណៈបញ្ជាការឯកភាពខេត្ត បើមានបញ្ហាខុសពីប្រក្រតីពាក់ព័ន្ធនឹងទូរគមនាគមន៍ ។
សូមបញ្ជាក់ផងដែរថា លោកស្រី កើត ស៊ីធាម អតីតអនុប្រធាន ត្រូវបានតែងតាំងជាប្រធានមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ ខេត្តប៉ៃលិន ជំនួសលោក ហ៊ុយ សារិន ដែលត្រូវចូលនិវត្តន៍ និងបានសម្ពោធអាគារថ្មី ដែលសាងសង់ពីបេតុង មានកំពស់២ជាន់ ដំបូល ប្រក់ក្បឿង បណ្តោយ២៣ម៉ែត្រ ទទឹង១២ម៉ែត្រ ផ្ទៃក្រឡាស្មើនឹង២៧៦ម៉ែត្រការ៉េ ចែកចេញជា៩បន្ទប់ និងចំណាយអស់ទឹកប្រាក់ចំនួន៨០០លានរៀល ដោយចំណាយពេលជិត១ឆ្នាំ ៕
ស សារ៉េត