ខេត្តព្រៃវែង ៖ សត្វជាច្រើនប្រភេទរួមមាន ៖ សត្វននៀលខ្យង មួយក្បាលទិញពីអ្នកបរបាញ់តម្លៃ២០.០០០ រៀល ហើយពេលយកមកលក់១ក្បាលតម្លៃ ២៨.០០០រៀល ។ សត្វត្លុម លក់មួយក្បាល តម្លៃ៥.០០០រៀល , កុកមួយក្បាល៤.០០០រៀល ,ទោមតម្លៃ៧.០០០រៀល សត្វទង់មួយក្បាល៣០.០០០រៀល មាន់ ទឹក៨.០០០រៀល ។
សត្វស្លាបជាច្រើនប្រភេទនេះត្រូវបានដាក់លក់ហូរហែតាមដងផ្លូវជាតិលេខ៨ ក្នុងភូមិសាស្ត្រ ស្រុកពារាំង ។
សកម្មភាពជួញដូរសត្វព្រៃយ៉ាងចំហបែបនេះត្រូវបានមហាជនរិះគន់លើមន្ត្រីមេព្រៃខេត្តព្រៃវែងថាពុំបានចូលរួមថែ រក្សាពុំបានទប់ស្កាត់ និងពុំបានអភិរក្សសត្វព្រៃ ។
លោក ស៊ឹម កុសល អធិការនគរបាលស្រុកពារាំងបានឲ្យដឹងថា លោកធ្លាប់បានចុះណែនាំពួកគាត់កុំឲ្យលក់សត្វព្រៃជាច្រើនដង មកហើយតែពួកគាត់នៅតែបន្តលក់។ លោកថា រឿងនេះជាដែនសមត្ថកិច្ចរបស់មេព្រៃ៕ ជាយក្រុង
...