តើប្រទេសណាខ្លះ ដែលមានក្រដាសប្រាក់ថ្លៃជាងគេបំផុតនាពេលបច្ចុប្បន្ននេះ?

ចែករំលែក៖

បច្ចុប្បន្ន យើងដឹងតែពីតម្លៃ ប្រាក់ដុល្លារអាមេរិក ប៉ុណ្ណោះ ដែលជាប្រាក់ តែមួយគត់ចរាចរណ៍នៅលើទីផ្សាសេដ្ឋកិច្ចពិភពលោក ក្នុងវិស័យសេដ្ឋកិច្ច ធ្វើមុខជំនួញ ។រាល់ទំនិញនាំចេញចូល និងដៃគូពាណិជ្ជកម្ម គឺគេទូទាត់ប្រាក់ គិតតាម តម្លៃប្រាក់ដុល្លារអាមេរិក ។

តម្លៃប្រាក់នៅក្នុងប្រទេសនិមួយៗគឺបានគិតតាម ប្រាក់ចំណូល និងសេដ្ឋកិច្ច របស់ប្រទេស​នោះ ប្រទេសដែលមានសេដ្ឋកិច្ចខ្ពស់ តម្លៃប្រាក់ក៏ខ្ពស់ផងដែរ។ អាមេរិកជាប្រទេសដែលមាន ប្រាក់ដុល្លារតម្លៃថ្លៃ ប៉ុន្តែនៅមានប្រទេស ៦ទៀតដែលមានប្រាក់ ថ្លៃ ជាង អាមេរិកទៅទៀត។

ខាងក្រោមនេះជាប្រទេសដែលមានក្រដាសប្រាក់ថ្លៃជាងគេបំផុតលើពិភពលោក៖

១ ប្រាក់ ឌីណា របស់ប្រទេសគុយវ៉ែត, ប្រាក់​១​ឌីណាគុយវ៉ែត គឺប្តូរ បានរហូតដល់ទៅ ៣,៣២ដុល្លារអាមេរិក។គុយវ៉ែតមានភូមិសាស្ត្រនៅតំបន់អាស៊ី ភាគ ខាងលិច និងស្ថិតនៅភាគខាងជើង អារ៉ាប ។ គុយវ៉ែត មានពលរដ្ឋតែជាង​៤,២លាននាក់ប៉ុណ្ណោះ ក្នុងនោះ មាន​២,៩ជា ជនអន្តោបវេស ចំណែកដើមកំណើតគុយវ៉ែតមានតែ ១,៣លាននាក់ប៉ុណ្ណោះ។ សេដ្ឋកិច្ចគុយវ៉ែត ពឹងផ្អែកទៅលើផលិតផលប្រេងនាំចេញ។

២ ប្រាក់ឌីណា ប្រទេសបារ៉ែន , ក្នុង​១ឌីណា បារ៉ែន ប្តូរបាន​២,៦៥ ដុល្លារអាមេរិក​។ សេដ្ឋកិច្ចប្រទេសនេះពឹងផ្អែកទៅលើ ការនាំចេញប្រេង ដូចគ្នា។

៣ ប្រាក់រៀលប្រទេស អូម៉ង់​, ក្នុង១រៀល អូម៉ង់គឺអាចប្តូរបានដដ់ទៅ​២,៦០ដុល្លារអាមេរិក  ហើយសេដ្ឋកិច្ចប្រទេសនេះក៏អាស្រាយប្រេងផងដែរ។

៤ ប្រាក់ផោន​ចក្រភពអង់គ្លេស , ក្នុង​១ផោនអង់គ្លេស ប្តូរបាន​១.៤៤ដុល្លារអាមេរិក ​ ។

៥ប្រាក់ អឺរ៉ុប របស់សហគមន៍អឺរ៉ប ​ដោយក្នុង១អឺរ៉ុប ប្តូរបាន​១ ១៤ដុល្លារអាមេរិក។

៦ប្រាក់ ហ្វ្រង របស់ប្រទេសស្វេស  ដោយក្នុង ១ហ្វ្រង ស្វិស ប្តូរបាន ១,០២ដុល្លារអាមេរិក ។

តម្លៃប្រាក់ទាំងនោះប្រែប្រួលទៅតាម​តម្លសទីផ្សាភាគហ៊ុន ក៏ដូចជាសេដ្ឋកិច្ចរបស់ប្រទេសនិមួយៗ។

ក្នុងចំណោមប្រទេស ដែលមានប្រាក់ខ្ពស់បំផុត គឺជាប្រទេសតូចៗស្ថិតនៅក្នុងតំបន់​មជ្ឈឹមបូព៌ា ពិសេសគឺប្រទេសក្នុងសហគមន៍អារ៉ាប ។

ចំណែកប្រទេសនៅក្នុងតំបន់អាស៊ាន វិញ គីមាន ប្រាករបស់ប្រទេសប្រុយណេ មានតម្លៃថ្លៃជាងគេ   ដោយក្នុង ១ដុល្លារអាមេរិក ប្តូរបាន​១.១៤ ដុល្លារប្រុយណេ។បន្ទាប់មកគឺប្រាក់ដុល្លារសឹង្ហបុរី​ ក្នុង១ដុល្លារអាមេរិកប្តូរបាន​១.៣៩ដុល្លារសឹង្ហបុរី ។ ប្រទេសទាំងពីរ បានតម្លៃប្រាក់ខ្ពស់ដោយសារតែ​មានសេដ្ឋកិច្ច រីកចំរើន ក៏ដូចជាប្រាក់ចំណូលមធ្យម របស់ពលរដ្ឋខ្ពស់៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print