ម៉ូតូ NEX មួយគ្រឿង បានបើកទៅបុកម៉ូតូc125 យ៉ាងពេញទំហឹងបណ្ដោយឲ្យរងរបួសធ្ងន់ទាំងសងខាង

ចែករំលែក៖

ភ្នំពេញ ៖  ម៉ូតូNEXមួយគ្រឿង បានបើកទៅបុកម៉ូតូc125  បណ្តាល អោយរងរបួសធ្ងន់ទាំងសងខាង    ហេតុនេះកាលពីវេលាម៉ោង ៤រសៀលថ្ងែទី៤ ខែកក្កដា ឆ្នាំ២០១៧ តាមបណ្តោយផ្លូវលេខ៤៨៨ ស្ថិតក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា៖ មុនពេលកើតហេតុគេបានឃើញយុវជនម្នាក់ពាក់អាវជាសិស្សបានជិះម៉ូតូមួយគ្រឿម៉ាក ហុងដាឌ្រីមសេ១២៥ ពណ៍ខ្មៅ ដែលមានពាក់ស្លាក ភ្នំពេញ1AQ.4219បានធ្វើដំណើរ តាមបណ្តោយផ្លូវលេខ៤៨៨ក្នុងទិសដៅត្បូងទៅជើងលុះមកដល់កន្លែងកើតហេតុផ្លូវបំបែកជាបួន ក៏មាននារីម្នាក់ជិះម៉ូតូ​ម៉ាកNEXមួយគ្រឿងទៀត ពណ៍សពាក់ស្លាកលេខ ភ្នំពេញ1FZ.3365 បានធ្វើដំណើរតាមបណ្តោយផ្លូវលំក៏ត្រូវយុវជនដែលជិះម៉ូតូ ហុងដាឌ្រីម ខាងលើ បុកពេញទំហឹងបណ្តាលអោយទាំងសងខាងបានហោះផ្លោងទៅម្ខាងទៀត បានរងរបួសធ្ងន់ទាំង២នាក់ ភ្លាមៗនោះក៏ត្រូវរថយន្តសាមុយមកដឹកបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗតែម្តង ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានចុះមកធ្វើការវាស់វែងយកម៉ូតូទាំង២គ្រឿងទៅរក្សាទុកនៅ អធិការដ្នាននគរបាលខណ្ឌចំការមនដើម្បីដោះស្រាយនៅពេលក្រោយ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print