កម្មការិនីជាច្រើននាក់រងរបួសធ្ងន់ស្រាល ខណៈរថយន្តដាច់កាឡេជ្រុលចង្កូតបុកក្លោងទ្វារសាលា

ចែករំលែក៖

ខេត្តស្វាយរៀង ៖ សំឡេងស្រែកទ្រហោយំបង្កអោយមានការភ្ញាក់ផ្អើលដល់អ្នកភូមិក៏ដូចជាអ្នកធ្វើដំណើរនាំគ្នាឈប់មើល ដោយសារតែរថយន្តដាច់កាឡេរួចជ្រុលចង្កូតទៅបុកក្លោងទ្វាអនុវិទ្យាល័យហ៊ុនសែនស្វាតាយាន បណ្តាលឲ្យកម្មការីនិរោងចក្រជាច្រើននាក់ និងអ្នកមានផ្ទៃពោះម្នាក់បានរងរបួសធ្ងន់ស្រាល ហើយត្រូវបញ្ជូនសង្គ្រោះនៅមន្ទីរពេទ្យ កាលពីវេលាម៉ោង៥រសៀល ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតភូមិស្វាយតាយាន  ស្រុកកំពង់រោទិ៍ខេត្តស្វាយរៀង ។

យោងតាមសាក្សីបានអោយដឹងថា មុនកើតហេតុមានរថយន្តកូរ៉េចំណុះ៣តោន ពណ៌ស ពាក់ស្លាកលេខភ្នំពេញ ៣D-៤១៧០ ដោយផ្ទុកកម្មករកម្មការិនីជាង៤០នាក់ដោយធ្វើដំណើរពីជើងទៅត្បូង ខណៈនោះស្រាប់តែឃើញរថយន្តរ៉េចង្កូតពេញផ្លូវប្រមាណជិត១០០ម៉ែត្របណ្ដាលអោយកម្មករស្រែកផ្អើលគ្រប់ៗគ្នារួចជ្រុលទៅបុកក្លោងទ្វាអនុវិទ្យាល័យហ៊ុនសែនស្វាតាយានពេញទំហឹងតែម្ដង។

ក្រោយមកអ្នកភូមិនិងអ្នកធ្វើដំណើរនាំគ្នាជួយសង្គ្រោះនិងរាយការណ៏មកសមត្ថកិច្ចមូលដ្ឋានមកអន្តរាគមន៏យកកម្មការិនីដែលរងរបួសនិងអ្នកមានផ្ទៃពោះម្នាក់ដឹកមកកាន់មន្ទីពេទ្យបង្អែកជីភូក្រុងបាវិតភ្លាមៗផងដែរ។

តាមសមត្ថកិច្ចបានអោយដឹងថាចំពោះអ្នកបើកបររថយន្តមានឈ្មោះជា  ដាំ  ភេទប្រុសអាយុ៥៣ឆ្នាំ មុខរបរដឹកកម្មករ រស់នៅភូមិព្រៃរបើស  ឃុំខ្សែត  ស្រុកកំពង់រោទិ៍  ខេត្តស្វាយរៀង។

ប្រភពបន្តថាមូលហេតុដែលបង្កអោយមានករណីនេះកើតឡើងដោយសារតែរថយន្តចំណុះ៣តោននេះដាច់កាឡេរទើបជ្រុលចង្កូតទៅបុកក្លោងទ្វាសាលាបែបនេះ។

ក្រោយមករថយន្តត្រូវបានសមត្ថកិច្ចនគរបាលអូសមកពីផ្ទះរបស់អ្នកបើកបរមករក្សាទុកនៅប៉ុស្ត័រដ្ឋបាលនគរបាលឃុំស្វាយតាយានដើម្បីចាត់ការតាមផ្លូវច្បាប់។

ចំណែកកម្មកកម្មការិនីមួយចំនួនដែលជិះលើរថយន្តនេះខ្លះគ្រាន់តែរបួសបែកចិញ្ចើមស្រាលនិងមានការភិតភ័យប៉ុណ្ណោះ ៕ យឹម សុថាន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print