ភ្នំពេញ ៖ គូសង្សាខ្មែរចិនមួយគូបា
នបើករថយន្តជ្រុលបុករបាំងថ្មពុះ
ចែកទ្រូងផ្លូវបណ្តាលអោយគៀបជាប់
ទៅមុខលែងរួចសង្ស័យខណះកំពុងបើ
កបរមិនបានមើលមុខព្រោះគិតតែសា
សងគ្នា។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី៤ ខែកក្តដា ឆ្នាំ២០១៧ នៅត្រង់ចំណុចខាងលិចស្តិបពេទ្យ តាមបណ្ដោយផ្លូវព្រះសីហនុ ស្ថិតក្នុងសង្កាត់ បឹងប្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ។
តាមសាក្សីនៅកន្លែងកើតហេតុបានឲដឹងថា មុនពេលកើតហេតុគេឃើញរថយន្តម៉ាកRAV4 ពណ៍ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ2AG 4620 បើកបរដោយបុរសជនជាតិចិនម្នាក់និងនារីជាជនជាតិខ្មែរម្នាក់ទៀតរួមដំណើរជាមួយធ្វើដំណើរតាមបណ្តោយផ្លូវព្រះសីហនុ ក្នុងទិសដៅពីកើតទៅលិច ខណៈមកដល់ចំណុចស្តុករថយន្តបានបើកឆ្លងស្តុប ស្រាប់តែរថយន្តរ៉េចង្កូតមកឆ្វេងដៃបុកក្បាលនាគពុះចែកទ្រូងផ្លូវពេទ្យទំហឹងបណ្តាមអោយរថយន្តគៀបជាប់ផ្នែកខាងមុខ ផ្ទុះពោងទៅមុខលែងរួច តែមិនខូចខាតដល់ក្បាលនាគចែកទ្រូងផ្លូវនោះទេ។
...
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ រួចទំនាក់ទំនងទៅជំនាញចរាចរណ៍រាជធានីឲ្យមកចុះធ្វើការវាស់វែង យករថយន្តបង្កខាងលើ ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការនគរបាលរាជធានីភ្នំពេញរងចាំកាតដោះស្រាយគ្នាតាមផ្លូវច្បាប់នៅពេលក្រោយ ៕ សុខាសែនជ័យ