នគរបាលទូទាំងប្រទេសនឹងមានចំណាត់ការក្តៅជាងមុនចំពោះអ្នកមិនគោរពច្បាប់ចរាចរណ៍

ចែករំលែក៖

ភ្នំពេញៈ នគរបាលទូទាំងប្រទេសចាប់ពីពេលនេះតទៅ នឹងចាត់វិធានការក្ដៅទៅលើអ្នកល្មើស​ច្បាប់ចរាចរណ៍ ក្រោយពី​ណែនាំ អប់រំ និងព្រមាន​ទុកពេលមួយរយៈឲ្យកែទម្លាប់ហើយមិន​អនុវត្តតាម ។

លោកឧត្តមសេនីយ៍ឯក ​ រុណ រ័ត្នវាសនា ប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និង​សណ្ដាប់​ធ្នាប់សាធារណៈ នៃក្រសួងមហាផ្ទៃ បានប្រាប់ថា មុនពេលចាត់ការ​តាមច្បាប់​ចំពោះជន​ទាំង​នោះ​ សមត្ថកិច្ច​សូមព្រមានជាមុន ចំពោះអ្នកល្មើសច្បាប់ចរាចរណ៍ ដូចជាការចតយានយន្ត​បញ្ច្រាសទិស និងអ្នកធ្វើចរាចរណ៍បញ្ច្រាសទិសជាដើម។​ដូច្នេះនៅ ពេលឆាប់ៗខាងមុខនេះ សមត្ថកិច្ចនគរបាលនៅទូទាំងប្រទេស​ និងអនុវត្តន៍ច្បាប់ចរាចរណ៍ព្រមៗគ្នា ដោយចាត់ការ​ទៅលើអ្នកជិះបញ្ច្រាសទិសនិងអ្នកចតយានយន្តខុសទិសចរាចរណ៍។

លោកឧត្តមសេនីយ៍ឯកបន្តថា នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៧ ខាងមុខ លោកនឹងចាត់​ឲ្យមន្រ្តីនគរបាល​ក្រសួងមហាផ្ទៃ ចុះអប់រំផ្សព្វផ្សាយពីច្បាប់ចរាចរណ៍ នៅចំណុចបេន​រថយន្តផ្សារដើមគរ រាជធានីភ្នំពេញជាមុនសិនទើបចុះអប់រំនៅបេនរថយន្តផ្សេងទៀត រួចទើបឈានទៅអនុវត្តព្រមគ្នាទូទាំងប្រទេសតែម្តង  ខណដែលពេលនេះនគរបាលជំនាញ​ក្រសួងមហាផ្ទៃ​បានទទួលឧបត្ថម្ភរថយន្តស្ទូចមួយចំនួនពីបរទេស​​ ហើយបច្ចុប្បន្ននេះ សមត្ថកិច្ចនគរបាលចរាចរសណ្ដាប់ធ្នាប់​ បាននឹងកំពុង​ហាត់សមរបៀប ពិន័យ និងប្រើប្រាស់​បច្ចេកទេសរថយន្តស្ទួច សម្រាប់ស្ទូចយករថយន្តល្មើសចេញពីកន្លែងកកស្ទះ​ចរាចរណ៍​យកទៅពិន័យ និង ត្រៀមអនុវត្តន៍តាមច្បាប់យ៉ាងតឹងរ៉ឹង ៕ ប្រាថ្នា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print