ខេត្តឧត្តរមានជ័យ ៖ នៅថ្ងៃទី៥ ខែ កក្តដា ឆ្នាំ២០១៧ វេលាម៉ោង១៩ និង ៥០ នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង នៅលើកំណាត់ផ្លូវជាតិលេខ ១៧១ ចន្លោះ គីឡូម៉ែត្រ លេខ ៣១ និង ៣២ (រវាង រថយន្ត និងរថយន្ត ) ស្ថិតនៅក្នុងភូមិ ត្រពាំងតាវ ឃុំ ត្រពាំងតាវ ស្រុក អន្លង់វែង ខេត្ត ឧត្តរមានជ័យ (បណ្តាលអោយ មនុស្ស របួស៩នាក់ ធ្ងន់ ០៦ នាក់ ប្រុស០៣ នាក់)(ស្រាល ០៣ នាក់ប្រុស ០២នាក់ )។
1 .អ្នកបើបរ រថយន្ត ឈ្មោះ រិ សុខុម ភេទ ប្រុស អាយុ ៥៧ ឆ្នាំ រស់នៅភូមិ បុររីរដ្ឋបាល សង្កាត់ សំរោង ក្រុង សំតោង ខេត្ត ឧត្តរមានជ័យ បើកបរ រថយន្តម៉ាក Nissan FRONTTER ពណ័ ទឹកប្រាក់ សេរី ២០០៥ ពាក់ស្លាក លេខ ( រដ្ឋ 22 . 2 . 0289 បណ្តាលអោយរង (របួស ធ្ងន់ )បើកបរ ពីកើត ទៅ លិច ។
2 / អ្នកបើកបរ រថយន្ត ឈ្មោះ សរ ធន់ ភេទ ប្រុស អាយុ ៣៤ឆ្នាំ រស់នៅភូមិ ទួលទ្រាស ឃុំ លំទង ស្រុក អន្លង់វែង ខេត្ត ឧត្តរមានជ័យ (បណ្តាលអោរងរបួស ស្រាល ) បើកបររថយន្ត ម៉ាក Nissan NAVARA ពាក់ស្លាកលេខ បន្ទាយមានជ័យ 2A – 4423 សេរី ២០១២ ពណ័ ស ធ្វើដំណើរ ពី លិច ទៅ កើត ។
+អ្នករួមដំណើរចំនួន ១៤ នាក់ ប្រុស ០៧ នាក់
១/ ឈ្មោះ ប៉ាន់ ហុន ភេទ ស្រី អាយុ ៧២ ឆ្នាំ រស់នៅភូមិ ស្ទឹងស្រុក ឃុំ ល្វា ស្រុក ពួក ខេត្តសៀមរាប (បណ្តាលអោយរងរបួស ចង្កេះ និង ក្បាលធ្ងន់ )។
២/ ឈ្មោះ ទា គិមលេង ភេទ ស្រី អាយុ ៣៤ ឆ្នាំ រស់នៅភូមិជាមួយគ្នា ( បណ្តាលអោយរងរបួស បាក់ដៃឆ្វេង )។
៣/ ឈ្មោះ ឡៃ យ៉ុត ភេទប្រុដ អាយុ ៣២ ឆ្នាំ រស់នៅភូមិ ជាមួយ គ្នា (បណ្តាលអោយរងរបួស ក្បាល ធ្ងន់ )
៤/ ឈ្មោះ យឹម វឿត ភេទ ស្រី អាយុ ៣៨ ឆ្នាំ រស់នៅភូមិជាមួយគ្នា (បណ្តាលអោរងរបួស បាក់ជើង ស្ដាំ ) ។
៥/ ឈ្មោះ ស រតនា ភេទ ប្រុស អាយុ ៣៩ ឆ្នាំ រស់នៅភមិ គោកសាម៉ ឃុំ ល្វា ស្រុពួក ខេត្ត សៀមរាប (បណ្តាលអោយរងរបួស ដើមទ្រូង ធ្ងន់ ) ។
៦/ ឈ្មោះ ប៉ោង ចន្ធី ភេទ ស្រី អាយុ ៣៣ ឆ្នាំ រស់នៅភូមិ ទួលទ្រាស ឃុំ លំទង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ (របួសស្រាល )
៧/ ឈ្មោះ ដូត ចំរើន ភេទ ប្រុស អាយុ ១៣ ឆ្នាំ រស់នៅភូមិ ទួលទ្រស ឃុំ លំទង ស្រុក អន្លង់វែង ខេត្ត ឧត្តរមានជ័យ ( រងរបួស ស្រាល ) ។
ចំណែក៧ នាក់ទៀតមិនបាន រងរបួស
_ ស្ថានភាព ផ្លូវត្រង់
_ រថយន្តទាំងពីរ ខូចខាត ធ្ងន់
បើតាមសាក្សីឃើញហេតុការបានអោយដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តម៉ាកNAVARA បើកបរប្រកាន់ស្តាំធម្មតា លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្ត Nissan FRONTTER បើកបរយ៉ាងលឿនបញ្រ្ចាស់ទឹសគ្នា ហើយបានរេចង្កូតរំលោភហួសគំនូសអធិភាព ដោយមិនប្រកាន់ស្តាំ ទើបបណ្តាលអោយទៅបុករថយន្ត NAVARAទាំងកំរោលតែម្តង បណ្តាលអោយរថយន្តទាំង2ខូចខាតយ៉ាងដំណំ ។
ចំណែករថយន្តទាំងពីរគ្រឿង ផ្នែកជំនាញបានយកមករក្សានៅអធិការដ្ឋាននគរបាលស្រុកអន្លង់វែង រងចាំការដោះស្រាយ ៕