ស្រវឹងស្រាបើករថយន្តបុកបង្គោលភ្លើងដួលរាបដល់ដី តែសំណាងល្អមិនបង្កដល់ជីវិត

ចែករំលែក៖

ភ្នំពេញ ៖  បុរសម្នាក់បើករថយន្តទាំងស្ថានភាពស្រវឹងស្រាជ្រុលបុកបង្គោលភ្លើងបំភ្លឺផ្លូវបណ្តាលអោយរំលំរាបដល់ដី តែសំណាងល្អមិនបង្កអោយរបួសដល់មនុស្ស។

ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង៩យប់ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយ ផ្លូវវេងស្រេង ភូមិចោមចៅ សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ។

អ្នកបើកបររថយន្តបង្កឈ្មោះ សំ រតនា​ ភេទប្រុសអាយុ៣៥ ជាអ្នកបកប្រែភាសាចិន ស្នាក់នៅ ភូមិត្រពាំងជ្រៃ សង្កាត់កាកាប ខណ្ឌពោធិសែនជ័យ ។មានស្រុក កំណើតនៅសង្កាត់ច្បារអំពៅ ខណ្ឌមានជ័យ។

តាមប្រភពពីពលរដ្ឋឃើញហេតុការណ៍បានឲ្យដឹងថា មុនកើតហេតុគេឃើញរថយន្តបង្កម៉ាក តូយ៉ូតាព្រុស ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ សៀមរាប 2A-0183 បើកបោះពួយ ល្បឿនលឿនពីលិចទៅកើតតាមបណ្តោយផ្លូវវេងស្រេងក្នុងស្ថានភាព ស្រវឹង លុះដល់ចំណុចកើតហេតុ រថយន្តខាងលើបើកបំរុងវ៉ារថយន្តបើកស្របគ្នាហើយបានជ្រុលទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវ បណ្តាលឲ្យបាក់រាបដល់ដីចំកង់ផ្នែកខាងឆ្វេងហើយ បង្គោលភ្លើងរលំសង្កត់លើរថយន្តជាប់តែម្តងទៅមុខលែងរួច ហើយសមត្ថកិច្ចដែលនៅជិតនៅកន្លែងគោលដៅឃាតភ្លាមៗផងដែរ។

ប្រភពបានបន្តទៀតថា បង្គោលភ្លើងខាងលើដោយមានតែបង្គោលភ្លើង តែមិនភ្លឺឡើយដោយមានសភាពងងឹតជាច្រើនខែមកហើយហើយប្រជាពលរដ្ឋបានបញ្ជាក់ថា មិនភ្លឺតែ៣បង្គោលទេហើយពួកគាតសុំសំណូមពរដល់សាលាក្រុងរាជធានីភ្នំពេញសូមមកមមើលបង្គោលភ្លើងខាងលើផង ។

ក្រោយកើតហេតុ រថយន្តបង្កនិងអ្នកបើកបរត្រូវបានការិយាល័យចរាចរណ៍ជើងគោក រាជធានីភ្នំពេញ ដើម្បីកសាងសំណុំរឿងចាត់ការទៅតាមនីតិវិធី ៕ សុខាសែនជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print