កាតានឹងទទួលទណ្ឌកម្មបន្ថែមពីប្រទេសឈូងសមុទ្រ អាចត្រូវដកចេញពី​ GCC

ចែករំលែក៖

ក្រោយពេលកាតាបានសម្រេចច្រានចោលសំណើរទាំង​១៣ចំណុចរបស់​៤ប្រទេស​ ដែលកាត់ផ្តាច់ទំនាក់ទំនងជាមួយកាតា បង្ហាញកាខិងសម្បាយ៉ាងខ្លំាង ចំពោះសកម្មភាពអវិច្ជមាន នោះ។​ កាតា អាចប្រឈមនឹង​ការលុយចេញពីគណកម្មការសហប្រតិបត្តិការឈូង សមុទ្រ​ (GCC) ។

ទោះបីកាតា ច្រាលចោល ​ប្រទេសទាំង​៤ នៅតែរឹតបន្តឹងនយោបាយ ទៅលើប្រទេសកាតានឹងនៅតែត្រូវបន្តធ្វើឡើងដដែល ។​ក្រុមរដ្ឋមន្ត្រីការបរទេស មកពីប្រទេសមួយចំនួន នៅក្នុងប្រទេសតំបន់អារ៉ាប់​បានជួបជុំគ្នានៅក្នុងទីក្រុង Cairo ប្រទេសអេហ្ស៊ីបហើយជាលទ្ធផលពួកគេ បានសម្តែងនូវអារម្មណ៍ សោកស្តាយទៅលើការឆ្លើយតបទាំងអវិជ្ជមាន ពីសំណាក់ប្រទេសកាតា ទៅលើអ្វីដែលពួកគេ​បានទាមទារ ។

ប្រទេសអារ៉ាប មាន សាឌីអារ៉ាបី បារ៉ែន អារ៉ាប រួម និង អេហ្សីប បានធ្វើការចោទប្រកាន់ ប្រទេសកាតានិងអាមេរិកថាបានចូលរួមដៃគ្នា​ ក្នុងការផ្គត់ផ្គង់ឧបត្ថម្ភ ទៅឲ្យក្រុមភេវរកម្ម Jihad ហើយអ្វីដែលពួកគេទាមទារនោះ គឺការផ្លាស់ប្តូរគោលនយោបាយ របស់ប្រទេសកាតាសាជាថ្មី ប៉ុន្តែចម្លើយដែលទទួល ហាក់មិនសូវសម ដូចបំណងឡើយ ។

កាលពីប៉ុន្មានថ្ងៃកន្លងទៅនេះ រដ្ឋាភិបាលកាតា បានចោទប្រកាន់ប្រទេសអារ៉ាប់ប៊ី សាអូឌីត សហព័ន្ធ​អារ៉ាប់រួម អារ៉ាប់បារ៉ែន និងប្រទេសអេហ្ស៊ីបថាមានការឈ្លានពាន យ៉ាងច្បាស់លាស់ ហើយបានលើកឡើងថាការចោទប្រកាន់ដែលបានលើកឡើងនៅពេល ដែលពួកគេកាត់ផ្តាច់ទំនាក់ទំនងកាលពីមួយខែមុន ត្រូវបានបង្កើតឡើង យ៉ាងច្បាស់លាស់ដើម្បី​ប្រឆាំងនឹងប្រទេសកាតា នៅភាគខាងលិច ​។

គួរបញ្ជាក់ថា ប្រទេសអារ៉ាប់ចំនួន៤​ បានចោទប្រកាន់ប្រទេសកាតាថាបានគាំទ្រភេវរកម្ម និងបដិសេធការរួមគំនិតជាមួយ អ៊ីរ៉ង់ ក្នុងតំបន់​ដូហាដោយក្នុងនោះអារ៉ាប់ បានទាមទារសំណើរ ១៣ចំណុច សម្រាប់ការដើម្បីបំបាត់វិបត្តិនយោបាយរបស់ខ្លួន ក្នុងនោះរួមមានចំណុចធំៗ ចំនួន៣ រួមមាន បិទបណ្ដាញទូរទស្សន៍អាល់ហ្សាហ្ស៊ីរ៉ា និងសាខារបស់ខ្លួន ទី២ ត្រូវបញ្ឈប់ការអភិវឌ្ឍមូលដ្ឋានទ័ពតួកគី នៅក្នុងប្រទេស និងទី៣កាត់បន្ថយទំនាក់ទំនងការទូតជាមួប្រទេស អ៊ីរ៉ង់ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print