ភ្នំពេញ ៖ នគរបាល ផ្នែកព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ សហការជាមួយ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលអូ របែកក្អម បានធ្វើការបង្ក្រាបទីតាំងល្បែ ងស៊ីសងនៅក្នុងមូលដ្ឋាន ប្រភេទ ហ្គេមបាញ់ត្រី ឃាត់មនុស្ស ៩នាក់ វត្ថុតាងដកហូត ហ្គេម ២ទូរ និងសម្ភារះពាក់ព័ន្ធមួយចំនួនទៀ ត។
ហេតុការណ៍បង្ក្រាបទីតាំងល្បែងហ្ គេមបាញ់ត្រីនេះ ធ្វើឡើង កាលពីវេលាម៉ោង ១០ និង៣០នាទី ព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៧ នៅចំណុចផ្ទះលេខ១៩៥៩ដេ ( យីិហោ ) 27 Net ២៤ម៉ោង ផ្លូវលេខបេតុង ក្រុម៥ ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
សមត្ថកិច្ចប្រាប់ឲ្យដឹងថា ដោយមានសេចក្តីរាយការណ៍ពីប្រជា ពលរដ្ឋនៅរស់តំបន់នោះ អំពីការបើកល្បែងស៊ីសង ប្រភេទ ហ្គេមបាញ់ត្រី នេះ ទើបសមត្ថកិច្ចនគរបាលខណ្ឌសែនសុខ បញ្ជាផ្ទាល់ពីលោកវរសេនីយ៍ឯក ម៉ក់ ហុង បើកការស្រាវជ្រាវ រហូតកំណត់ទីតាំងបានច្បាស់លាស់ ឈានដល់ការ ចុះបង្ក្រាបជាក់ស្តែង ។
ប្រភពព័ត៍មានពីសមត្ថកិច្ចប្រាប់ បន្តឲ្យដឹងថា នៅក្នុងប្រតិបត្តិការណ៍នេះ សមត្ថកិច្ចឃាត់មនុស្ស ៩នាក់ ក្នុងនោះ ស្រី ១នាក់ ដកហូត ទូរហ្គេមបាញ់ត្រី ចំនួន ២ទូរ លុយខ្មែរ ចំនួន ៤១ម៉ឺនរៀល ក្រាមពណ៍សថ្លា ចំនួន ៦កញ្ចប់ ម៉ូតូ ៣គ្រឿង និងសម្ភារៈពាក់ព័ន្ធមួយចំនួនទៀត ។
សមត្ថកិច្ចប្រាប់បញ្ជាក់ឲ្យដឹ ងថា ជនសង្ស័យទាំង ៩នាក់ ក្នុងនោះម្នាក់ឈ្មោះ វង្ស ស្រីមុំ ភេទ ស្រី អាយុ៤០ឆ្នាំ មុខរបរ អ្នកមើលការខុសត្រូវ នៅក្នុងទីតាំងហ្គេមបាញ់ត្រី ខាងលើ ចំណែក ៨នាក់ ទៀត គឺមានម្នាក់ ជាសន្តិសុខ និង៧នាក់ផ្សេងទៀត គឺជាអ្នកលេង ។ ជនសង្ស័យទាំងអស់ រួមទាំងវត្ថុតាង ត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋា ននគរបាលខណ្ឌសែនសុខ ដើម្បីចាត់ការតាមច្បាប់ ។
ពាក់ព័ន្ធការបង្ក្រាបល្បែងហ្គេ មបាញ់ត្រីទាំងនេះ ប្រជាពលរដ្ឋ សូមសំណូមសមត្ថកិច្ច មេត្តាបន្តបង្ក្រាប ហ្គេម Online តាម Internet នៅក្នុងមូលដ្ឋានខណ្ឌសែនសុខ ដែលបច្ចុប្បន្ននេះ កំពុងរីករាលដាលជាបណ្តើរៗ ជាពិសេសនៅក្នុងសង្កាត់ទឹកថ្លា និងសង្កាត់ភ្នំពេញថ្មី ។ ដែលល្បែងទាំងនេះ គឺជាប្រភពកើតមានបទល្មើសគ្រប់ប្ រភេទ ទាំងអំពើ លួច ឆក់ ប្លន់ និងបទល្មើសគ្រឿងញៀនជាដើម ៕ តុង សីហា