ប្រធានាធិបតីវេណេហ្ស៊ុយអេឡា អំពាវនាវដល់ពលរដ្ឋ មន្ត្រីរាជការទៅបោះឆ្នោត

ចែករំលែក៖

ប្រធានាធិបតីវេណេហ្ស៊ុយអេឡា លោក Nicolas Maduroបានអំពាវ ដល់មន្ត្រីរាជការទាំងអស់ ទៅចូលរួមបោះឆ្នោត សភា នៅថ្ងៃទី៣០ ខែកក្កដា ខាងមុខនេះ។

ប្រធានាធិបតី Maduroបានស្នើឲ្យបោះឆ្នោត សភាដើម្បីអាចកែប្រែរដ្ឋធម្មនុញ្ញ ក៏ដូចជាកម្ចាត់ ក្រុមជ្រុលនិយម ដើម្បីនាំមកនូវសន្តិភាព ជូនប្រទេសជាតិ ក្រោយពេលមានបាតុកម្មប្រឆាំងរដ្ឋាភិបាលរយៈពេលជាង៣ខែកន្លងមក បណ្តាលឲ្យមនុស្ស ជាង ៩០នាក់ស្លាប់ ដោយការប៉ះទង្គិចគ្នារវាងកម្លាំងប៉ូលិស នឹងបាតុករ។

នៅពេលនេះ វេណេហ្ស៊ុយអេឡា ពឹងផ្អែកទៅលើមន្ត្រីរដ្ឋកា ដែលមានរហូតដល់ទៅ ២,៨លាននាក់ ក្នុងចំណោមពលរដ្ឋ៣០នាក់នាក់ ។ មន្ត្រីមួយចំនួនបានបញ្ជាក់ថា ពួកគេមានអារម្មណ៍ថា កំពុងរងសម្ពាធ ឲ្យចូលរួមបោះឆ្នោត នៅថ្ងៃទី៣០ ខែកក្កដា ។

ការបោះឆ្នោតគឺជាឱកាសដើម្បីឲ្យប្រធានាធិបតីពង្រឹងអំណាច និងកម្ចាត់ក្រុមប្រឆាំងរដ្ឋាភិបាលនៅក្នុងប្រទេសនេះ។ កន្លងមក ប្រធានាធិបតី ម៉ាឌូរ៉ូ បានចាត់ទុកក្រុមប្រឆាំង បានឡើងគម្រោង ធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលរបស់លោក។

ជាច្រើនខែមកហើយ ដែលប្រជាជនវេណេហ្ស៊ុយអេឡា បានធ្វើបាតុកម្មតវ៉ាដើម្បីទាមទារឲ្យលោកប្រធានាធិបតី ម៉ាឌូរ៉ូ ចុះចេញពីតំណែង។មនុស្សរាប់ពាន់នាក់ បានបន្តជួបជុំគ្នាបើទោះបីជាមានការគំរាមបង្ក្រាបយ៉ាងចាស់ដៃ ពីសំណាក់ ទាហាននិងកម្មាំងនគរបាលវេណេហ្ស៊ុយអេឡា។ ជាមួយគ្នានេះ លោក ប្រធានាធិបតីម៉ាឌូរ៉ូ បានប្រកាសថា សកម្មជនតវ៉ា ដែលកំពុងជាប់ឃុំនឹងត្រូវយកទៅកាត់ទោស ឲ្យធ្ងន់បំផុត ពីបទរៀបចំធ្វើរដ្ឋប្រហារ។

កាលពីចុងខែមិថុនា កន្លងមក នៅក្នុងកម្មវិធីជួបជុំជាមួយមេទាហានធំៗរបស់វេណេហ្ស៊ុយអេឡា លោក ប្រធានាធិបតី ម៉ាឌូរ៉ូ បានថ្លែងថាក្រុមប្រឆាំង ដែលកំពុងជាប់ឃុំក្នុងពេលនេះ នឹងត្រូវបញ្ជូនទៅកាត់ទោស នៅមុខតុលាការយោធា ឲ្យបានធ្ងន់ធ្ងរ និងសក្តិសមបំផុត ពីបទរៀបចំធ្វើរដ្ឋប្រហារនិងពីបទជំរុញឲ្យអាមេរិកធ្វើអន្តរាគមយោធា។

ក្នុងសំដីនេះលោកប្រធានាធិបតីវេណេហ្ស៊ុយអេឡាមិនបានបញ្ជាក់ពីចំនួនអ្នកទោសនយោបាយទេ ហើយក៏មិនបានលើកឡើងថាពួកគេជាទាហាន ឬជាជនស៊ីវីលដែរ។ ក្នុងឱកាសនោះមេបញ្ជាការកងទ័ពវេណេហ្ស៊ុយអេឡា ក៏បានប្រកាសសារជាថ្មី ថាកងទ័ពនៅតែស្មោះស្ម័គ្រនឹងនៅចាំការពារប្រធានាធិបតីម៉ាឌូរ៉ូ ជានិច្ច។

សូមបញ្ជាក់ថាបាតុកម្មតវ៉ា ប្រឆាំងនឹងលោកប្រធានាធិបតី ម៉ាឌូរ៉ូបានកើតឡើងសឹងតែជាប្រចាំថ្ងៃ ក្នុងរយៈពេល៣ខែមកនេះ។ បាតុកម្មកាន់តែរីកធំ រដ្ឋាភិបាល កាន់តែប្រើធម៌ក្តៅដោយមានជំនួយពីទាហាន ដើម្បីវាយបំបែក ក្រុមបាតុករ។ ការបង្ក្រាប ដោយកំលាំង បានបង្កឲ្យមានមនុស្សស្លាប់យ៉ាងហោចណាស់៧៥នាក់ និងជាច្រើនរយនាក់ ដែលត្រូវគេចាប់ឃាត់ខ្លួនក្នុងរយៈពេល៣ខែចុងក្រោយនេះ៕ ម៉ែវ សាធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print