ខេត្តកណ្តាល ៖ នៅវេលាម៉ោង៩ព្រឹក ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៧ ដោយមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញាចូលរួមដោយក្រុមប្រឹក្សាឃុំ កម្លាំងប៉ុស្តិ៍រដ្ឋបាល សហការណ៍ជាមួយកម្លាំងផ្នែកប្រឆាំងគ្រឿងញៀន បានចុះឆែកឆេរផ្ទះជនសង្ស័យមួយកន្លែង ស្ថិតនៅក្នុងភូមិស្តៅកន្លែង២ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្ត កណ្តាល ។
ក្នុងការចុះឆែកឆេរទីតាំងផ្ទះខាងលើកម្លាំងឃាត់ជនសង្ស័យចំនួន៥ និង២នាក់ទៀតរត់គេចខ្លួន រួមមានឈ្មោះ
១-ឈ្មោះ គិន រតនា ហៅជ័យ ភេទប្រុសអាយុ១៤ឆ្នាំជនជាតិខ្មែរ មានទីលំនៅភូមិស្តៅកន្លែង២ ឃុំដីឥដ្ឋ ស្រុក កៀនស្វាយ ខេត្តកណ្តាល មុខរបរមិនពិតប្រាកដ ,២-ឈ្មោះ គាំ ចាន់ ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិឃុំជាមួយ មុខរបរនេសាទត្រី ,៣-ឈ្មោះ គាំ មាន ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិស្តៅកន្លែង៣ ឃុំដីឥដ្ឋស្រុកកៀនស្វាយ ខេត្តកណ្តាល មុខរបរមិនពិតប្រាកដ,៤-ឈ្មោះគាំ ដា ភេទប្រុស អាយុ២៥ឆ្នាំ ជាជនជាតិខ្មែរ មានទីលំនៅភូមិស្តៅកន្លែង៣ ឃុំដីឥដ្ឋស្រុកកៀនស្វាយខេត្តកណ្តាល មុខរបរនេសាទត្រី , ៥-ឈ្មោះ ស៊ឹម លីហេង ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ ស្តៅកន្លែង២ឃុដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល មុខរបរសិស្ស (រត់គេចខ្លួន) ,៦-ឈ្មោះ រី បេ ភេទ ប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិស្តៅកន្លែង ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល មុខរបរលក់ដូរ (គេចខ្លួន) , ៧-ឈ្មោះ ណាង ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិស្តៅកន្លែង៤ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល មុខរបរនៅផ្ទះ (រត់គេចខ្លួន) ។
វត្ថុតាងចាប់យករួមមាន ៖ ម្សៅក្រាមពណ៏សថ្លាសង្ស័យសារធាតុញៀនចំនួន០១កញ្ចប់តូច , ទូរស័ព្ទដៃចំនួន ១៣គ្រឿង ម៉ាក iphoneចំនួន០២គ្រឿង (iphone.5ចំនួន០១គ្រឿង ម៉ាកipone.7ចិន ចំនួន០១គ្រឿង) ,
ម៉ាក NOKIAចុចពិលចំនួន០៣គ្រឿង ,ម៉ាកSAMSUNG ចំនួន០២គ្រឿង,ម៉ាកCamfone ចំនួន០៥ គ្រឿងនិងម៉ាកKPHONEចំនួន០១គ្រឿង , កង់ចំនួន០១គ្រឿង ,ដែកកេះចំនួន០៧ ,សំភារះសំរាប់វិចខ្ចប់និងប្រើប្រាស់មួយចំនួន ។
សមត្ថកិច្ចបានឲ្យដឹងថា បន្ទាប់ពីទទួលបានព័ត៌មានយ៉ាងជាក់លាក់នៅទីតាំងខាងលើ កម្លាំងប៉ុស្តិ៍សហការណ៍ ជាមួយកម្លាំងផ្នែកប្រឆាំងគ្រឿងញៀន បានចុះដល់ចំណុចកើតហេតុ ក៏ឃើញជនសង្ស័យចំនួន៤នាក់ ឈ្មោះ គិន រតនា,ឈ្មោះ ស៊ឹម លីហេង ,ឈ្មោះ រីបេ និងឈ្មោះណាង កំពុងធ្វើសកម្មភាពជួញដូរគ្រឿងញៀន ។ ភ្លាម នោះកម្លាំងបានឃាត់ខ្លួនជនសង្ស័យបានម្នាក់ឈ្មោះគិន រតនា រួមនឹងថ្នាំញៀនចំនួន០១កញ្ចប់តូច ចំណែក ជនសង្ស័យចំនួន៣នាក់ទៀតបានរត់គេចខ្លួនបាត់ ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឈ្មោះ គិន រតនា បានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពជួញ ដូរគ្រឿងញៀន ពិតប្រាកដមែន ។ ចំពោះថ្នាំញៀន០១កញ្ចប់តូចនេះគឺខ្លួនលក់ឲ្យមិត្តភ័ក្កខាងលើក្នុងតំលៃ
២០.០០០រៀល ហើយថ្នាំញៀននេះគឺខ្លួនបានទៅយកពីឈ្មោះ គាំ មាន (ពូបង្កើតឈ្មោះ គិន រតនា) ដែល ជាថ្នាំ របស់ឱពុកខ្លួនឈ្មោះ គាំ ចាន់ទុកដើម្បីជួញដូរ ។
ជំហានបន្ទាប់ កម្លាំងបានសុំការសម្របសម្រួលពីលោកព្រះរាជអាជ្ញាចូលរួមដោយក្រុមប្រឹក្សាឃុំ នាយប៉ុស្តិ៍រដ្ឋ បាល មេភូមិឆែកឆេរផ្ទះជនសង្ស័យឈ្មោះគាំ ចាន់ រកឃើញ ទូរសព្ទ័ដៃចំនួន១២គ្រឿង ម៉ាកipone.7ចិន ចំនួន០១គ្រឿង, ម៉ាកNOKIAចុចពិលចំនួន០៣ គ្រឿង ,ម៉ាកSAMSUNGចំនួន ០២គ្រឿង,ម៉ាកCamfone ចំនួន០៥គ្រឿងនិងម៉ាក KPHONEចំនួន០១គ្រឿង ដែលអ្នកប្រើប្រាស់បានដាក់បញ្ចាំដូរយកថ្នាំ និងឧបករណ៍ វេចខ្ចប់និងប្រើប្រាស់គ្រឿង ញៀនមួយចំនួន ៕ ស្អាងជ័យ