ខេត្តសៀមរាប៖ យ៉ាងហោយណាស់ អ្នកភូមិ និងព្រះសង្ឃប្រហែល៤០អង្គ/នាក់ បានមានអាការៈក្អួតចង្អោរ និងរាគរួស ដោយសង្ស័យថា ពុលកាហ្វេទឹកដោះគោ បន្ទាប់ពីពួកគេទទួលទានក្នុងពិធីកាន់បិណ្ឌនៅក្នុងវត្ដ។
ហេតុការណ៍នេះកើតឡើង កាលពីព្រលប់ថ្ងៃសៅរ៍ទី០៣ខែតុលា ឆ្នាំ២០១៥ ស្ថិតនៅក្នុងវត្ដតាអុង ឃុំល្វែងឬស្សី ស្រុកជីក្រែង ជាប់ព្រំប្រទល់ខេត្ដសៀមរានិងកំពង់ធំ។
តាមប្រភពព័តមានបានឲ្យដឹងថា ប្រជាពលរដ្ឋប្រហែល៤០នាក់ ក្នុងនោះមានព្រះសង្ឃចំនួន១៧អង្គរ បានក្អួតចង្អោរ និងរាករួស បន្ទាប់ពីគាត់ឆាន់ និងទទួលទានកាហ្វេទឹកដោះគោ នៅក្នុងពិធីកាន់បិណ្ឌនៅក្នុងវត្ដអាអុង ក្នុងឃុំល្វែងឬស្សី ស្រុកជីក្រែង កាលពីល្ងាចថ្ងៃសៅរិ៍ ។ទោះជាយ៉ាងណា លោកថា កាហ្វេទឹកដោះគោដែលពួកគេទទួលទាន និងឆាន់នោះ មិនដឹងថា ទិញពីទីកន្លែងណោះទេ ប៉ុន្ដែកាហ្វេទាំងនោះមានច្រើនប្រភេទ និងមានទឹកដោះគោម៉ាកធីបផត។លោកបន្ដថា ជនរងគ្រោះមួយចំនួនតូចមានអាការៈធ្ងន់ធ្ងរ នឹងបានដឹកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកស្រុកសូទ្រនិគម និងមណ្ឌលសុខភាពល្វែងឬស្សី។
ទាក់ទងករណីនេះ លោក ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្ដសៀមរាប បាន មានប្រសាសន៍ថា ពលរដ្ឋដែលមានអាការបែបនោះមិនមែនពុលកាហ្វេទេ គឺគ្រាន់តែវិលមុខ ដោយសារហូបកាហ្វេឆុងខុសបច្ចេកទេស និងគ្មានអនាម័យ ពោលដាក់កាហ្វេលើសចំនួន ហើយការហ្វេក៍គ្មានជាតិទឹកដោះគោដែរ ខណៈដែលព្រះសង្ឃតូច និងយាយជីតាជី គ្មានជាតិអាហារនៅក្នុងខ្លួន។ លោកបានបន្ថែមថា ពលរដ្ឋប្រហែលទាំងនោះចំនួន៣៩នាក់ ក្នុងនោះព្រះសង្ឃតូច២២អង្គ។លោកបានបន្ដទៀតថា ជនរង គ្រោះបានត្រឡប់ទៅវិញខ្លះៗហើយ និងមិនមានគ្រោះថ្នាក់នោះដែរ។
សូមបញ្ជាក់ថា ពលរដ្ឋនិងសិស្សានុសិស្សប្រមាណ១០០០នាក់ នៅក្នុងស្រុកជីក្រែង ខេត្ដសៀមរាបនេះដែរ ក៍មានអាការៈក្អួតចង្អោរ និងរាករួស បន្ទាប់ពីពួកគេទទួលទាននំបុ័ងដាក់សាច់ នៅក្នុងកម្មវិធីមួយ នៅក្នុសាលារៀន ក្នុងឃុំពង្រលើ ដែលផ្ដល់ថវិកាដោយអង្គការទស្សនៈពិភពលោក កាលពីខែមិនា ឆ្នាំ២០១៥នេះ ៕
ដោយ៖ ជានិរន្ទរ៍