គ្រូ​ប្រដាល់​កម្សត់​លោក​ នួន​ ភារម្យ​ ត្អូញត្អែរ​រឿង​បណ្តា​ស្ថានីយ​ទូរទស្សន៍​មិន​ផ្តល់​ឱកាស​ឲ្យ​កូន​សិស្ស​ចូល​ប្រកួត​

ចែករំលែក៖

ខេត្តកណ្ដាល ​៖ គ្រូ​ប្រដាល់​កម្សត់​ម្នាក់​ គឺ​ លោក​ នួន​ ភារម្យ​ ជា​អតីត​កីឡាករ​ប្រដាល់​ល្បី​ល្បាញ​មួយ​រូប​ ស្ថិតក្នុង​សភាព​យ៉ាប់យ៉ឺន​ លើក​ដៃ​អង្វរ​ដល់​ស្ថានីយ​ទូរទស្សន៍​ក្នុងស្រុកទាំងអស់ មេត្តាផ្តល់ឱកាស​ឲ្យ​កូនសិស្ស​បានឡើង​ប្រកួត​ផង​ ។​ លោក​ ថា​ បច្ចុប្បន្នកំពុងប្រឈមនឹង​ការលំបាក ណាមួយត្រូវចំណាយថវិកា​ជួលដី​សម្រាប់​ធ្វើ​ក្លឹប​នៅឯក្រុងតាខ្មៅដែលមានលក្ខណៈតូចង្អៀត ជាងនោះទៅទៀត មានចម្ងាយ ពិបាកក្នុងការធ្វើដំណើរមកប្រកួត​នី​រាជធានី​ភ្នំពេញ។

លោកបញ្ជាក់ថា កាលពីកន្លងទៅគាត់តែងតែបញ្ជូនកូនសិស្ស ឲ្យ​ទៅចូលរួមផ្គូរផ្គងប្រកួត តាម​ស្ថានីយ​ទូរទស្សន៍​ជាច្រើនលើកច្រើនសារ តែមិនដែលមានឱកាសបានប្រកួតទេ ។​ កត្តានេះធ្វើអោយក្លឹបប្រដាល់​ដ៏​កំសត់របស់លោក​ស្ទើរតែបិទទ្វារទៅហើយ។ លោកបន្តថា ព្រោះតែចង់អភិរក្សវិស័យគុនខ្មែរ ដែលជាកេរ្តិ៍តាំងពីដូនតាបន្សល់ទុកយូរលុងណាស់មកហើយ ទោះក្នុង​កាលៈទេសៈ​ណា​ក៏​ដោយលោក មិនបោះបង់ដែរ ។

និយាយទាំងទឹកភ្នែករលីងរលោង និងគ្រាំចិត្តស្ទើរធ្លាយទ្រូង លោកគ្រូ នួន ភារម្យ ថា “​ បើមិនផ្តល់ឱកាស​ឲ្យ​កូនសិស្សខ្ញុំបានឡើងរិញវាយដូចក្លឹបផ្សេងៗ សូមផ្តល់ឱកាស​ឲ្យ​គាត់ ដែល ជាគ្រូដែលមានវ័យជាង៤០ឆ្នាំ ឡើងវាយផងដើម្បីបាន​កម្រៃ​ខ្លះចិញ្ចឹមជីវិត និងដំណើរការក្លឹបប្រដាល់ នេះ ទៅមុខទៀត។

ក្នុងនោះដែរលោកគ្រូ នួន ភារម្យ សូមស្នើ​ដល់សប្បុរសជនទាំងក្នុងស្រុក និងក្រៅស្រុកមេត្តាជួយ ឧបត្ថម្ភ​គាំទ្រដល់ក្លឹបប្រដាល់គាត់ផង ព្រោះបច្ចុប្បន្នកំពុងប្រឈមនិងការលំបាកណាមួយត្រូវចំណាយ ថវិកាជួលដី​សម្រាប់​ធ្វើក្លឹប នៅឯក្រុងតាខ្មៅដែលមានលក្ខណៈតូចង្អៀត ។​ ជាង​នោះទៅទៀត មានចម្ងាយ ពិបាកក្នុងការធ្វើដំណើរមកប្រកួតនៅ​រាជធានី​ភ្នំពេញ​ ។

ប្រសិន​បើ​ សាធារណៈ​ជន​ មាន​សទ្ធា​ជ្រះថ្លា​និង​ចង់​ជួយ​លោក​គ្រូ​ នួន​ ភារម្យ​ សូម​ទំនាក់ទំនង​លេខ​ទូរស័ព្ទ​លោក​គ្រូ​ផ្ទាល់​ តាម​រយៈ​លេខ​ ៖​ 012 43 5665 ៕​ ចេស្តា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print