គូស្នេហ៍មួយគូ ត្រូវនគរបាលប៉ុស្តិ៍ផ្សារថ្មីទី៣ ឃាត់ខ្លួន ពាក់ព័ន្ធករណីគ្រឿងញៀន

ចែករំលែក៖

ភ្នំពេញ ៖ កម្លាំងនគរបាលប៉ុស្តិ៍ផ្សារថ្មីទី៣ បានឃាត់ខ្លួនមនុស្សប្រុសស្រី២នាក់ កាលពីវេលាម៉ោង ១៧និង ៣០ នាទីល្ងាចថ្ងៃទី១០ ខែកក្ដដា ឆ្នាំ២០១៧ ពីបទ: រក្សា ទុកនឹងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀននៅចំណុចប្លុកតាន់ប៉ាជាន់ទី១ផ្លូវលេខ១៥៤កែងផ្លូវលេខ ៤៩ ភូមិ៦ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

ជនសង្សយ័ត្រូវឃាត់ខ្លួន
*ឈ្មោះ អ៊ុំ សាវុធ ភេទប្រុស អាយុ៣២ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ៦៤Eoផ្លូវជាតិ៥ សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធា នីភ្នំពេញ(ឃាត់ខ្លួន)។
*ឈ្មោះ ព្រាប ស្រីលក្ខ័ ភេទស្រី អាយុ២៥ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ២៨Eo ផ្លូវ០៥សង្កាត់បឹងទំពុន ខណ្ឌមានជយ័ រាជធានីភ្នំពេញ (ឃាត់ខ្លួន)។
វត្ថុតាងចាប់យក
-ក្រាមពណ៌សថ្លាសង្សយ័ជាគ្រឿង ញៀនចំនួន០១កញ្ចប់តូច(មួយកញ្ចប់តូចចាប់យកពីឈ្មោះ ព្រាប ស្រីលក្ខ័)
-ម្ស៉ៅពណ៌សរុំក្រដាស់អាលុយមីញ៉ូម ចំនួន០៣(បីកញ្ចប់តូចចាប់យកឈ្មោះ ព្រាប ស្រីលក្ខ័)
-ទូរសព្ទ័ដៃចំនួនប្រាំគ្រឿង
-ដែកកេះចំនួនមួយ
-លុយខ្មែរចំនួន២៥០០០រៀល
-លុយដុល្លាចំនួន៣$
បច្ចុប្បន្នជនសង្សយ័កំពុងឃាត់ខ្លួននៅអធិការដ្ធាននគរបាលខណ្ឌដូនពេញនឹងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ៕ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print