​សមត្ថកិច្ចស្រុកត្រាំកក់ឃាត់ខ្លួនបុរស់ម្នាក់ ពីបទប្រើអំពើហិង្សាលើប្រពន្ធ​ រឿងមានប្រុសថ្មី

ចែករំលែក៖

ខេត្តតាកែវ ៖ បុរស់ម្នាក់ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន បន្ទាប់ពីបានប្រើអំពើហិង្សាលើ ប្រពន្ធរបស់ខ្លួន ដោយដឹងថាប្រពន្ធមានប្រុសថ្មី។

ហេតុការឃាត់ខ្លួនជនសង្ស័យបានធ្វើឡើងកាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧​វេលាម៉ោង ១៩និង៣០នាទី ស្ថិតនៅភូមិក្រាំងបន្ទាយ ឃុំសំរោង ស្រុកត្រាំកក់ ខេត្តតាកែវ ។

​យោងតាមរបាយការណ៍របស់អធិការនគរបាលស្រុកត្រាំកក់បានអោយដឹងថា ជនសង្ស័យ ខាងលើឈ្មោះ ជុន សុខុន ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុខាងលើ ។ ចំណែកប្រពន្ធដែលជាស្ត្រីរងគ្រោះមានឈ្មោះ អ៊ូក ចាន់ ភេទ ស្រី អាយុ ២២ ឆ្នាំ មា​នទីលំនៅភូមិ ឃុំ កើតហេតុខាងលើ ។

យោងតាមរបាយការណ៍ដដែលបានបញ្ជាក់ថា មុនពេលកើតហេតុបុរសជាប្តីបានផឹកស្រា ស្រវឹងហើយបានរករឿងប្រពន្ធថាប្រពន្ធមានប្រុសថ្មី ក៍ប្រកែកគ្នារហូតដល់បុរសជាប្តីយកយកកំបិតកញ្ចេតកាប់ចំក្បាលហូរឈាមស្រោចពេញខ្លួន បណ្តាលអោយរងរបួសធ្ងន់ ហើយត្រូវបានសាច់ញាត្តិ និងអ្នកជិតខាងបញ្ជូនទៅកាន់មន្ទីពេទ្យបង្អែកខេត្តតាកែវ ។

យោងតាមប្រភពច្បាស់ការពី​អ្នកជិតខាង បានអះអាងអោយដឹងថាប្រពន្ធសង្ស័យខាងលើពិតជាមានសារហាយស្មន់ពិតមែន ហើយនៅពេលប្តីដឹងរឿងក៍ឈ្លោះប្រកែកគ្នារហូតឈានដល់ការប្រើអំពើហិង្សាដូចនេះ។

បច្ចុប្បន្នជនសង្ស័យ​ដែលប្រើអំពើហិង្សាខាងលើត្រូវបានបញ្ជូនទៅកាន់ ស្នងការដ្ឋាននគរបាលខេត្តតាកែវ ដើម្បីចាត់ការបន្តរទៅតាមនិតិវិធី ៕ ស្រ៊ុន សិដ្ឋ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print