របួសធ្ងន់៣នាក់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ជិះម៉ូតូបុកគ្នា និងបើករថយន្តបុកអ្នកជិះម៉ូតូ

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ យ៉ាងហោចមនុស្សចំនួន ៣នាក់បានរងរបួសធ្ងន់ ដោយសារគ្រោះថ្នាក់ចរាចរណ៍រវាងអ្នកជិះម៉ូតូបុកម៉ូតូ និងអ្នកបើកបររថយន្តដឹកអ្នកដំណើរបុកអ្នកបើកបរម៉ូតូឌុបគ្នា។

ផ្នែកសណ្ដាប់ធ្នាប់នៃអធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញបានឲ្យដឹងថា នៅវេលាម៉ោង៧ និង២០នាទីយប់ ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវកៅស៊ូលេខ ១៥៥ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ ២៦.២៧ ស្ថិតក្នុងភូមិតានុក ឃុំលាច ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ មានករណីគ្រោះថ្នាក់ចរាចរណ៍ចំនួន ០១លើក រវាម៉ូតូម៉ាក ហុងដាឌ្រីម សេ១២៥ សេរីឆ្នាំ២០១២ ពណ៏ខ្មៅ គ្មានស្លាកលេខ បើកបរដោយឈ្មោះ ជីវិត វណ្ណវ័ន ភេទប្រុស អាយុ ១៨ឆ្នាំ សញ្ជាតិខ្មែរ ។

បច្ចុប្បន្ន រស់នៅភូមិព្រៃស្មាច់ ឃុំរកាត ស្រុកភ្នំក្រវាញ ធ្វើដំណើរក្នុងទិសដៅពីត្បូងឆ្ពោះទៅទិសខាងជើងក្នុងល្បឿន​លឿនដូចហោះ លុះមកដល់ចំណុចកើតហេតុបានជ្រុលបុកម៉ូតូ ១គ្រឿងទៀត បណ្ដាលឲ្យដួលបោកខ្លួនឯងរងរួបសធ្ងន់បញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យខេត្តភ្លាមៗ ចំណែកភាគ្គីម្ខាងទៀតគេមិនបានស្គាល់ភិនភាគឬអតៈញ្ញាណនោះទេ ប៉ុន្តែអាចរងរបួសស្រាលទើបលើកម៉ូតូជិះគេចខ្លួនបាត់ស្រម៉ោល។

ដោយឡែក៖ នៅវេលាម៉ោង៣ និង០៥នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ ៥ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១៩២.១៩៣ ស្ថិតក្នុងភូមិកំពែងស្វាយ ឃុំស្នាមព្រះ ស្រុកបាកាន ត្រូវបានផ្នែកសណ្ដាប់ធ្នាប់នៃអធិការដ្ឋាននគរបាលស្រុកបាកានបានឲ្យដឹងដែរថា កមានករណីគ្រោះថ្នាក់ចរាចរណ៍ចំនួន ១លើកដែរ បង្កឡើងដោយរថយន្តក្រុង ពណ៏ស ពាក់ស្លាកលេខ ភ្នំពេញ 3C 9598 របស់ក្រុមហ៊ុន​(ផោន​សុីន)​ដឹកអ្នកដំណើរ អ្នកបើកបរ(រត់គេចខ្លួន)បានធ្វើដំណើរក្នុងទិសដៅពីលិចឆ្ពោះទៅទិសកើត លុះមកដល់ចំណុចកើតហេតុបានជ្រុលបុកម៉ូតូ ១គ្រឿងពេញទំហឹង ខណៈកំពុងធ្វើដំណើរស្របទិសគ្នា(លិច+កើត) បណ្ដាលឲ្យរងរបួសធ្ងន់ភាគ្គីខាងម៉ូតូបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យខេត្តភ្លាមៗ។

ប្រភពដដែលខាងលើបន្តទៀតថា ភាគ្គីម៉ូតូរងរបួសទី១ ឈ្មោះ យ៉ាន់ រឹម ភេទស្រី អាយុ ៣៤ឆ្នាំ សញ្ជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិស្តុកស្វាយ ឃុំស្នាមព្រះ ស្រុកបាកាន ជាអ្នកបរម៉ូតូម៉ាក ហុងដាឌ្រីម សេ១២៥ សេរីឆ្នាំ២០០៩ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ចាម 1D 4219 និងអ្នករួមដំណើរជាកូនស្រីឈ្មោះ យ៉ាន់ រ៉ាយ អាយុ ១២ឆ្នាំ ចំណែកវត្ថុតាងរថយន្តបង្ក និងម៉ូតូយកទៅរក្សាទុកជាបណ្ដោះអាសន្ន នៅការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍​សាត់ ដើម្បីរងចាំធ្វើការវាសវែង និងដោះស្រាយគ្នាតាមនីតិវិធីជាក្រោយ៕  បឹុម ពិន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print