នគរបាលស្រុកកំពង់សីលា ឃាត់ជនសង្ស័យពីរនាក់ ករណីចែកចាយ និងប្រើប្រាស់ថ្នាំញៀន

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ កម្លាំងនគរបាលស្រុកកំពង់សីលាបានឃាត់ជនសង្ស័យ២នាក់ ពាក់ព័ន្ធការចែកចាយ និងប្រើប្រាស់​ថ្នាំញៀន ។ ការឃាត់ខ្លួនធ្វើឡើងនៅវេលាម៉ោង៦និង២៥នាទី ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧ ឋិតតាមបណ្តោយផ្លូវជាតិលេខ៤ក្នុងភូមិចំការហ្លូង ឃុំចំការហ្លួង ស្រុកកំពង់សីលា ។

ជនសង្ស័យទាំង២មានឈ្មោះ

១-ឈ្មោះ វ៉ាន់ សារ៉ាត់ អាយុ២៧ ឆ្នាំ មុខរបរជាងសំណង់ ទីលំនៅភូមិស្ទឹងឆាយក្រោម ឃុំ បឹងព្រាវ ស្រុកស្រែអំបិល ខេត្តកោះកុង ។

២-ឈ្មោះ ប៊ិន ជីវន្ត ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅខាងលើ ។

វត្ថុតាងរួមាន មេតំហ្វេតាមីនម៉ាទឹកកក ( ICE ) មួយកញ្ចប់ធំ ។

ដោយឡែកឈ្មោះ សេង លី ហៅណុច អាយុ១៧ឆ្នាំ ភេទប្រុស មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិស្ទឹងឆាយត្បូង ឃុំស្ទឹងឆាយ ស្រុកកំពង់សីលា បានរត់គេចខ្លួនបាត់ ពាក់ព័ន្ធនឹងការចែកចាយ និងប្រើប្រាស់គ្រឿងញៀន  ៕ ជាយក្រុង

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print