សួង ស៊ីធឿន អន់ចិត្តអ្នករិះគន់តាមហ្វេសប៊ុក

ចែករំលែក៖

ភ្នំពេញ ៖ តារាសម្តែងស្រី​​កញ្ញា សួង ស៊ីធឿន  បាន​បង្ហាញ​អារម្មណ៍អន់​ចិត្តខ្លាំងទៅ នឹង​ពាក្យ​រិះគន់​របស់​អ្នក​លេង​បណ្តាញ​ទំនាក់​ទំនង​សង្គម​មួយ​ចំនួន​ដែល​បាន​ប្រើប្រា​ស់ពាក្យ​ពេចន៍​មិន​សម​រម្ភ​ចំពោះ​នាង​ក្រោយ​ពីនាង​បង្ហោះ​រូប​ថត​ទិញ​លៀស​ហាល​និងសរ​សេរ​ពាក្យលេង​សើច​ខ្លះៗ។

អតីតបេក្ខជនFreshie Girls ឆ្នាំ២០១៦កញ្ញា សួង ស៊ី​ធឿន បាន​និយាយ​ថា កាល​ពីថ្ងៃ​ទី១០​ខែ​កក្ក​ដានេះ​នាង​បាន​ទៅចូល​រួ​ម​ថត​កម្ម​វិធី​មួយ​របស់​ទូរទស្សន៍​CTN ហើយ​ឆ្លៀត​ពេល​ទំនេរ​ក៏បាន​ចេញទៅ​ទិញ​លៀស​ហាល​នៅពី​មុខ​ស្ថានីយ ដោយ​មាន​មិត្ត​រួម​អាជីព​ទៅជា​មួយ​ដែរ​ហើយ​បាន​ថត​រូប​នាង​ពេល​កំពុង​ទិញ។

នាង​ថា ដោយ​ការ​ចូល​ចិត្ត​លេងសើ​ចច្រើន​នាង​បាន​យ​ក​រូបដែ​ល​មិត្ត​ភ័ក្កិ​​ថត​បាន​ទៅ​បង្ហោះ​លើប​ណ្តាញ​ទំនាក់​ទំនង​សង្គម​ហ្វេស​ប៊ុក​ដោយ សរ​សេរ ​អក្សរ​ថា “កញ្ញា ស៊ីធឿន មិន​ប្រកាន់​ខ្លួន​ដើរ​ចេញ​ពី​CTN​មក​ទិញ​លៀស​ហាល​”។ តារា​រូប​នេះ​បន្ត​ថា ការ​សរសេរ​ពាក្យ​ខាង​លើ​គឺ​ជា​ការ​និយាយ​លេង​សើច​​ហើ​យនាង​មិន​ដែល​គិត​សោះ​ថា នាង​ជា​តារា​ល្បី។​ នាង​ថា នាង​ទទួល​ស្គាល់​ថា ខ្លួន​នាង​មិន​ទាន់​ល្បី ​ហើយ​ការ​សរសេរ​នេះ​គឺ​ជា​ការ​លេង​សើច ហើយ​អ្វី​ដែល​នាង​ហួស​ចិត្ត និង​មិន​អាច​ទទួ​ល​យក​បាន​គឺ​ការ​រិះ​គន់​ធ្ងន់ៗ​មក​លើ​នាង បើ​ទោះបី​ជា​នាង​ឆ្លើយ​តប​សារ​រិះ​គន់​វិញ​ថា​ជា​ការ​និយាយ​លេង​សើច​ក្តី។

នាង​ថា នាង​ទទួល​យក​នូវ​ការ​រិះគន់​បែប​កែ​លម្អ ហើយក៏យល់​ថា​ក្នុង​នាម​ជាសិល្បករ​ត្រូវ​បើក​ចិត្ត​ឲ្យ​ទូលាយ​ ប៉ុន្តែ​នាង​ពិបាក​ទទួល​យក​ការ​រិះគន់​នូវ​ការ​ប្រើប្រាស់​ពាក្យ​មិន​សម​រម្ភ ហើយ​អ្នក​លេង​ហ្វេស​ប៊ុក​មួយ​ចំនួន​គួរ​ផ្លាស់​ប្តូរ​ទម្លាប់​ក្នុង​ការ​សរសេរ​ពាក្យ​មិន​ល្អ​រិះគន់​គេ ដោយ​ប្តូរ​មក​ការ​រិះគ​ន់បែប​ស្ថាបនា និង​មាន​ពាក្យ​សម​រម្ភ​ជា​ច្រើន​ដែល​គួរ​លើក​មក​និយាយជាជាងការប្រើពាក្យប្រមាថមើលងាយ។

ស្រីវ័យ២១ឆ្នាំរូបនេះ​បន្តទៀត​ថា ​មុន​ពេល​រិះគន់​ក៏​គួរ​គិត​ថា ​អ្វី​ដែល​នាង​លើក​ឡើង​គឺជា​ការ​និយាយ​លេង​សើច ឬ​និយាយ​ពាក្យ​ពិត​ ។ នាង​ថា​ប្រឡូក​សិល្បៈ​មួយ​ឆ្នាំ​មក​នេះ​នាង​ទទួល​បាន​ការ​ងារ​សិល្បៈ​ជា​បន្ត​បន្ទាប់​បូក​រួម​ទាំង​ការ​សម្តែង​ថា​តួ​ឯក ប៉ុន្តែ​នាង​គិត​ថា បទ​ពិសោធន៍ និង​កេរ្តិ៍​ឈ្មោះរ​បស់នាង​នៅមា​ន​កម្រិត​នៅឡើ​យ ។

ដូច​នេះ​នាង​ចង់​ឲ្យអ្នក​រិះ​គន់​ធ្វើ​ការ​ថ្លឹង​ថ្លែង​អំពី​ចំណុច​នេះ។​អ្វី​ដែល​នាង​ចង់​បញ្ជាក់​ផង​ដែរ​គឺ​កន្លង​មក​នាង​ធ្លាប់​ចូល​រួម​កិច្ច​ការងារ​សង្គម និងការ​ងារ​មនុស្ស​ធម៌​មួយ​ចំនួន​ទៀត ដូច​នេះ​អ្នក​រិះ​គន់​ក៏គួរ​តែ​ជួយ​បញ្ចេញ​មតិ និង​ការ​ចែក​ចាយ​បន្ត​គ្នា​​នូវ​សកម្មភាព​ល្អៗ​នេះជា​ជាង​តែ​ការ​រិះ​គន់​មិន​សម​ហេតុ​ផល​តែ​មួយ​មុខ​នោះ៕ វឌ្ឍនា

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print