ឃាត់ខ្លួន​មុខសញ្ញា​ ចែកចាយ​និង​ប្រើប្រាស់​គ្រឿងញៀន​១១​នាក់​ នៅ​កៀនស្វាយ

ចែករំលែក៖

​ខេត្តកណ្តាល៖​ ជនសង្ស័យ​១១​ នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ស្រុក​សហការ​ជាមួយ​ប៉ុស្តិ៍​រដ្ឋបាល​ សមត្ថកិច្ច​ ប៉ូលិស​ព្រហ្មទណ្ឌ​ស្រុក​កៀន​ ស្វាយ​សហការ​ជាមួយ​ប៉ូលិស​ប៉ុស្តិ៍​រដ្ឋបាល​ចំនួន​៣​ឆ្មក់​ចុះ​ បង្ក្រាប​ឃាត់ខ្លួន​ជា​បន្តបន្ទាប់​ នៅ​ក្នុងផ្ទះ​ចាស់​គ្មាន​មនុស្ស​រស់នៅ​មួយ​កន្លែង​ស្ថិត​ក្នុងភូមិ​ស្រែ​អ​ពិល​ ឃុំ​ឈើទាល​ ស្រុក​កៀនស្វាយ​ ។

IMG-20151005-WA0009

កាលពី​វេលា​ម៉ោង​១១​ និង​៥០​នាទី​ ថ្ងៃ​ទី​៤​ ខែតុលា​ ឆ្នាំ​២០១៥​ ដកហូត​បាន​ថ្នាំ​ញៀន​១​កញ្ចប់​ និង​វត្ថុ​តាង​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត​ និង​ គោលដៅ​ទី​២​ ចាប់ខ្លួន​ជនសង្ស័យ​២​នាក់​ ដកហូត​បាន​ថ្នាំ​ញៀន​១​កញ្ចប់​ ម៉ូតូ​១​គ្រឿង​ នៅ​ភូមិ​តា​រាប​ ឃុំ​គគីរ​ ស្រុក​កៀនស្វាយ​ នៅ​វេលា​ម៉ោង​៣និង១០​ នាទី​រសៀល​ ថ្ងៃ​ទី​៤​ ខែតុលា​ ឆ្នាំ​២០១៥​ ។​

​ជនសង្ស័យ​ដែល​សមត្ថកិច្ច​ចាប់ខ្លួន​នៅ​ក្នុង​ឃុំ​ឈើទាល​ ចំនួន​ ៩​នាក់​មាន​៖

  1. ឈ្មោះ​ សំ​ សំណាង​ ភេទ​ប្រុស​ អាយុ​៣៥​ឆ្នាំ​ មាន​ទីលំនៅ​ក្ន​ង​ភូមិ​ព្រែក​ដូង​ ឃុំ​កំពង់ស្វាយ​ ស្រុក​កៀនស្វាយ​
  2. ឈ្មោះ​ ហ៊រ​ រតនា​ ភេទ​ប្រុស​ អាយុ​២២​ឆ្នាំ​ មាន​ទីលំនៅ​ ភូមិ​ព្រែក​ស្វាយ​ ឃុំ​កំពង់ស្វាយ​ ស្រុក​កៀនស្វាយ​
  3. ឈ្មោះ​ រឿ​ន​ សា​រិ​ទ្ធ​ ភេទ​ប្រុស​ អាយុ​២២​ឆ្នាំ​ មាន​ទី​លំ​ នៅ​ភូមិ​ព្រែក​ស្វាយ​២​ ឃុំ​ឈើទាល​ ស្រុក​កៀនស្វាយ​
  4. ឈ្មោះ​ ណេ​ត​ ណ​ន​ ភេទ​ប្រុស​ អាយុ​១៧​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​ស្រែ​អំពិល​ ឃុំ​ឈើទាល​ ស្រុក​កៀនស្វាយ​
  5. ឈ្មោះ​ ឡោ​ វិ​ស៊ី​ឡា​ ភេទ​ប្រុស​ អាយុ​៣១​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​ព្រែក​ស្វាយ​២​ ឃុំ​ឈើទាល​ ស្រុក​កៀនស្វាយ​
  6. ​ឈ្មោះ​ រស់​ សា​រឿ​ន​ ហៅ​មុំ​ ភេទ​ប្រុស​ អាយុ​២៧​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​ព្រែក​ស្វាយ​ ឃុំ​ឈើទាល​ ស្រុក​កៀនស្វាយ​
  7. ឈ្មោះ​ មៀឃ​ សុស​ហ៊ី​ម​ ភេទ​ប្រុស​ អាយុ​៣១​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​ព្រែក​ស្វាយ​ ឃុំ​ឈើទាល​ ស្រុក​កៀនស្វាយ​
  8. ​ឈ្មោះ​ សៅ​ ពិសិដ្ឋ​ ភេទ​ប្រុស​ អាយុ​២២​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​ដូន​ស​ ឃុំ​គគីរ​ ស្រុក​កៀនស្វាយ​ ទី​៩-​ឈ្មោះ​ គៀត​ សា​វ៉េ​ត​ ភេទ​ប្រុស​ អាយុ​៣៦​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មាន​ទីលំនៅ​ ភូមិ​ដូន​ស​ ឃុំ​គគីរ​ ស្រុក​កៀនស្វាយ​ ។​

​ដោយឡែក​ជន​ស​ង្ស័យ​២​នាក់​ដែល​ចាប់ខ្លួន​នៅ​ក្នុង​ឃុំ​គគីរ​មាន​ ឈ្មោះ​ គៀត​ សា​វ៉េ​ត​ ភេទ​ប្រុស​ អាយុ​៣៦​ឆ្នាំ​ មុខរបរ​រត់​ម៉ូតូឌុប​ និង​ទី​២​ មានឈ្មោះ​ សៅ​ ពិសិដ្ឋ​ ភេទ​ប្រុស​ អាយុ​២២​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​ដូន​ស​ ឃុំ​គគីរ​ ស្រុក​កៀនស្វាយ​ ជាមួយ​គ្នា​ ។​ ក្នុង​ការ​បង្ក្រាប​ មុខសញ្ញា​ទាំង​២​គោលដៅ​នេះ​សមត្ថកិច្ច​ដកហូត​បាន​ វត្ថុ​តាង​រួម​មាន​ ថ្នាំ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​ចំនួន​០២​កញ្ចប់​តូច​ ,​ម៉ូតូ​ ៥​គ្រឿង​ ,​កង់​២​គ្រឿង​ ,​ដាវ​កែ​ច្នៃ​ចំនួន​០១​ដើម​ ,​ជំ​ពាម​កៅស៊ូ​០១​ ,​ទូរស័ព្ទ​ដៃ​ចំនួន​០៨​គ្រឿង​ និង​ឧបករណ៍​ប្រើប្រាស់​គ្រឿងញៀន​មួយ​ចំនួន​ទៀត​។​

​ប៉ូលិស​បន្ត​ទៀត​ថា​ ជនសង្ស័យ​ខាងលើ​នេះ​ជា​មុខសញ្ញា​ដែល​សមត្ថកិច្ច​ប៉ូលិស​តាមដាន​ និង​កំណត់​នា​ពេល​កន្លង​មក​។​នៅ​វេលា​ថ្ងៃ​ទី​៤​ ខែតុលា​ ឆ្នាំ​២០១៥​ ប៉ូលិស​ទទួល​បាន​ព័ត៌មាន​ថា​ ជនសង្ស័យ​សំងំ​ធ្វើ​សកម្មភាព​នៅ​ក្នុងផ្ទះ​ចាស់​មួយ​កន្លែង​គ្មាន​មនុស្ស​ស្នាក់​នៅ​ ទើប​រៀបចំ​កម្លាំង​ប៉ូលិស​ព្រហ្មទណ្ឌ​ស្រុក​ សហការ​ជាមួយ​ប៉ូលិស​ប៉ុស្តិ៍​រដ្ឋបាល​ឈើទាល​ ,​កំពង់ស្វាយ​ និង​ប៉ូលិស​ប៉ុស្តិ៍​រដ្ឋបាល​គគីរ​ ឆក់​ចូល​ទៅ​បង្ក្រាប​ឃាត់ខ្លួន​ជនសង្ស័យ​បាន​៤​នាក់​ ។​ ភ្លាមៗ​នោះ​ក៏​មាន​ជនសង្ស័យ​៥​នាក់​ទៀត​តេ​ទូរស័ព្ទ​ចូល​ជនសង្ស័យ​៤​នាក់​ដែល​កំពុង​ត្រូវ​បាន​ឃាត់ខ្លួន​ក្នុង​គោលបំណង​ទិញ​ថ្នាំ​ញៀន​ ទើប​សមត្ថកិច្ច​រៀបចំ​គម្រោង​ចាប់​ជនសង្ស័យ​៥​នាក់​បន្ថែម​ទៀត​ រួម​ជាមួយ​វត្ថុ​តាង​ពាក់ព័ន្ធ​ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​ច្បាប់​ ៕​

IMG-20151005-WA0017 IMG-20151005-WA0020

...

ដោយ៖ សណ្តោស​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print