២ថ្ងៃជាប់គ្នា មានករណីចងព្យួរ.កធ្វើអត្តឃាត២នាក់ នៅពោធិ៍សាត់

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ យ៉ាងហោចមានស្រីបុរសចំនួន ២នាក់សម្រេចចងព្យួកធ្វើអត្តជាបន្តបន្ទាប់ ដែលករណីនេះត្រូវបានគេសង្ស័យអាចផ្ដើមចេញអំពីបញ្ហាមានវិបត្តិក្នុងគ្រួសារ។

  ប្រភពព័ត៌មានពីប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃញីបានឲ្យថា នៅវេលាម៉ោងប្រមាណ៧ និង១៥នាទីព្រឹក ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៧ ត្រង់ចំណុចដើមឈើត្រសេកផ្នែកខាងក្រោយផ្ទះចម្ងាយប្រមាណ ២០០ម៉ែត្រ ស្ថិតក្នុងភូមិស្រះស្រង់ សង្កាត់ព្រៃញី ក្រុងតពោធិ៍សាត់ មានករណីភ្ញាក់ផ្អើលមួយដោយប្រទះឃើញសាកសពស្រ្តីម្នាក់ យកសារ៉ុង​ចងព្យួកទៅនឹងដើមឈើត្រសេក ស្រ្តីរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ ពៅ លាប អាយុ ៥៤ឆ្នាំ សញ្ជាតិខ្មែរ បច្ចុប្បន្ន មានទីលំភូមិ.សង្កាត់កើតហេតុ មានប្តីឈ្មោះ ផាត ផាន ហៅទូច ជា(មេភូមិស្រះស្រង់) ហើយស្រ្តីរងគ្រោះគាត់មានជំងឺច្រើនប្រចាំកាយ និងមានវិបត្តិក្នុងគ្រួសារផងដែរ។

ដោយឡែក  ប្រភពព័ត៌មានពីប៉ុស្តិ៍នគរបាលរដ្ឋបាលផ្ទះរុងបានឲ្យដឹងដែរថា នៅវេលាម៉ោងប្រមាណជាង៥ព្រឹក ថ្ងៃ ទី១៤ ខែឆ្នាំដដែលនេះ នៅចំណុចដើមឈើក្រខុមក្បែផ្ទះចម្ងាយប្រមាណ ៥ម៉ែត្រ ស្ថិតក្នុងភូមិបត់រំដួល ឃុំផ្ទះរុង ស្រុកភ្នំក្រវាញ ក៍បានបង្កការភ្ញាក់ផ្អើលមួយផងដែរ ដោយក្រុមគ្រួសារប្រទះឃើញសាកសពសមាជិកខ្លួន យកខ្សែគោចងព្យួកទៅនឹងដើមឈើក្រខុបស្លាប់បែបនេះ ហើយជនរងគ្រោះត្រូវបានគេសង្ស័យរឿងរ៉ាវស្រឌៀងគ្នានឹងស្ត្រីរងគ្រោះខាងលើដែរ ប៉ុន្តែខុសគ្នាបន្តិចត្រង់បុរសរងគ្រោះរូបនេះផឹកស្រាជំនួសបាយ និងទឹក។

ប្រភពព័ត៌មានដដែលខាងលើពីប៉ុស្តិ៍នគរបាលរដ្ឋបាលកើតហេតុបន្តទៀតថា បញ្ហាចងព្យួកទាំង ២ករណី មន្រ្តីជំនាញស្ថាប័នពាក់ព័ន្ធបានចុះស្រាវជ្រាវ និងពិនិត្យជាក់ស្តែងដល់កន្លែងយកចិត្តទុកដាកខ្ពស់ លទ្ធផល៖ ពុំមានឃើញស្លាកស្នាមអ្វីគួរឲ្យសង្ស័យជាប់ពាក់ព័ន្ធក្នុងករណីអំឃាតកម្មនោះទេ ទើបជំនាញធ្វើកំណាត់ហេតុប្រគល់សាកសពជូនក្រុមគ្រួសារ ដើម្បីយកទៅចាត់ចែងតាមនីតិវិធីប្រពៃណី៕   បឹុម ពិន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print