ខេត្តរតនគិរី៖ ក្នុងរដូវដាក់បិណ្ឌ អាកាសធាតុក៏ត្រជាក់ ហើយបានបង្អោរភ្លៀងមួយមេយ៉ាងធំបណ្តាលឲ្យផ្លូវមួយចំនួនលិចលង់ ហើយទឹកក៏បានហូរកាត់ថ្នល់ធ្វើឲ្យផ្លូវបាក់ស្រុតខូចខាតដោយសារមន្ទីរសាធារណៈការខេត្តមិនយកចិត្តទុកដាក់រៀបចំប្រព័ន្ធលូឲ្យបានត្រឹមត្រូវ រាល់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ដែលគំរោងរាជរដ្ឋាភិបាលខំយកចិត្តទុកដាក់យ៉ាងខ្លាំងណាស់ ប៉ុន្តែថ្នាក់ក្រោមជាតិមិនដែលយកចិត្តទុកដាក់ថែទាំរក្សាអនាម័យម្តងណាឡើយ ។
ប្រភពពីប្រជាពលរដ្ឋដែលស្ថិតនៅភូមិជ័យជំនៈ សង្កាត់ឡាបានសៀក ក្រុងបានលុង បានបញ្ជាក់ប្រាប់អ្នកសារពត៌មានកាលពីល្ងាចថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៥ ថា ពួកគាត់ពិបាកណាស់នៅពេលភ្លៀងធ្លាក់មកម្តងៗ គឺបណ្តាលឲ្យទឹកលិចហូរកាត់ថ្នល់មិនដែលលុះថ្ងៃណាឡើយ ចំណែកលូវិញគឺស្ទះជះក្លិនស្អុយអាសោចនៅពេលដែភ្លៀងរាំង។ នេះក៏ដោយសារតែអាជ្ញាធរមិនយកចិត្តទុកដាក់ស្តាលូនៅក្នុងក្រុងឲ្យបានល្អដែរ។
ប្រភពផ្សេងទៀតក៏បានបន្តថា កាកសំណល់ជាច្រើនកន្លែងបានធ្លាក់ចូលលូធ្វើឲ្យប្រព័ន្ធបង្ហូទឹកស្ទះនៅពេលភ្លៀងម្តងៗ ហេតុនេះសូមអាជ្ញាធរក្នុងមូលដ្ឋានមេត្តាដាសតឿនដល់អ្នកម៉ៅការសំរាមឲ្យប្រមូលសំរាមឲ្យទាន់តាមផែនការរបស់សៀវភៅបន្ទុកផង។ សូមអាជ្ញាធរមូលដ្ឋានមើលឃើញនៅចំណុចខ្វះខាតនេះផង កុំឲ្យប្រជាពលរដ្ឋរិៈគន់ខ្លាំងពេក ចំពោះយើងខ្ញុំជាអ្នកសារពត៌មានមានឃើញយ៉ាងមេចក៏ថាអញ្ជឹងហើយ ក្នុងនាមអ្នកសារពត៌មានរិៈគន់ដើម្បីស្ថាបនាក្នុងសង្គមតែប៉ុណ្ណោះ៕
ដោយ៖ អ៊ុច សាវុទ្ធ