ខេត្តកំពង់ចាម ៖ កំលាំងការិយាល័យព្រហ្មទណ្ឌកំរិតស្រាល ដឹកនាំដោយលោក វរសេនីយ៍ត្រី ថាញ់ សុខវុន នាយការិយា ល័យសហការជាមួយកំលាំងនគរបាលក្រុងប៉ុស្តិ៍រដ្ឋ បាល និងអាជ្ញាធរមូលដ្ឋានចុះធ្វើការបង្រ្កាបល្បែង ស៊ីសងខុសច្បាប់ (លក់កន្ទុយលេខឆ្នោត វៀត ណាម) នៅចំណុចភូមិរការលើ សង្កាត់សំបួរមាស ក្រុងកំពង់ចាម កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៧ ម៉ោង៣និង៣០នាទី ។
ជាលទ្ឋផលសមត្ថកិច្ចឃាត់ខ្លួនបាន១នាក់គឺឈ្មោះ ទូច សាវង្ស ភេទប្រុស អាយុ៤០ឆ្នាំ ស្នាក់នៅភូមិរការ លើ សង្កាត់សំបួរមាស ក្រុងកំពង់ចាម ។
ដកហូតបានវត្ថុតាងរួមមាន ៖ សៀវភៅកត់កន្ទុយលេខ ១ក្បាល ទូរស័ព្ទ០២គ្រឿង ម៉ាសីនគិត លេខ០១ ដែកកឹប០១-ប៊ិច០២-កាបោន០១សន្លឹក
ប្រាក់ចំនួន១.៥៦០.០០០រៀល ក្រដាសកត់លេខឆ្នោត០១សន្លឹក។
ដោយមានការឯកភាពពីលោក ហួត វុទ្ឋី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពងចាម ជនសង្ស័យនិងវត្ថុតាង បាននាំមកស្នងការដ្ឋាននគរបាលខេត្ត ដេីម្បីកសាងសំណុំឯកសារនិងចាត់ការតាមនិតិវិធី៕វណ្ណះ