លោកអូស្មាន ហាស្សាន់ ជួបពិភាក្សាការងារជាមួយរដ្ឋមន្ដ្រី ក្រសួងមហាផ្ទៃម៉ាឡេស៊ី ដើម្បីអភិវឌ្ឍន៍សហគមន៍ខ្មែរឥស្លាម

ចែករំលែក៖

ភ្នំពេញ ៖ លោក អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអម នាយករដ្ឋមន្ត្រី  បានចូលរួម ពិសារ អាហារសាមគ្គី ពេលព្រឹកជាមួយប្រតិភូរដ្ឋមន្ដ្រី ក្រសួងមហាផ្ទៃម៉ាឡេស៊ី  ដើម្បីពិភាក្សាការងារ ស្តីពីកិច្ចការអភិវឌ្ឍសហគមន៍ខ្មែរឥស្លាម  ជាមួយលោក  Dato’ Aidit Haji Ghazali ទីប្រឹក្សាផ្ទាល់ លោក Dato’Seri Dr. Ahmad Zahid Hamidi ឧបនាយករដ្ឋមន្រ្តី  និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃម៉ាឡេសុី រួមនឹង លោកBro.Muha mmad Razlan Ismail មន្រ្តីស្ថានទូតម៉ាឡេសុីប្រចាំកម្ពុជា   កាលពីព្រឹកថ្ងៃទី១៨ កក្ដដា ឆ្នាំ២០១៧  ។

លោកបន្ដថា  ជាមួយគ្នា ម៉ាឡេស៊ី ក៏ បានចូលរួមចំណែកអភិវឌ្ឍន៍លើកស្ទួយសហគមន៍ខ្មែរឥស្លាម តាមរយៈ ជំនួយឧបត្ថម្ភមនុស្សធម៌ ផ្សេងៗដូចជា ការផ្តល់អាហារូបករណ៍ដល់សិស្សនិស្សិត បានបន្តការសិក្សានៅតាមសកល វិទ្យា ល័យនានានៅ ប្រទេសម៉ាឡេស៊ី បានចូលរួមកសាងវិហារ, សាលារៀន ,វគ្គបណ្តុះបណ្តាលគ្រូបង្រៀន ,សិក្ខាសាលាជំនាញ ហិរញ្ញវត្ថុឥស្លាម,ការគ្រប់ គ្រងវិស័យហាឡាល,ការប្រមូលវិស័យវ៉ាហ្គាហ្វ(ទាយជ្ជទាន) គ្រប់គ្រងវិស័យហ្សាកាត់ (ការបរិច្ចាគទ្រព្យ)បច្ចេកទេស គ្រប់គ្រងហាជ្ជី (ការធ្វើធម្មយា ត្រា) បច្ចេកវិទ្យា ឧបត្ថម្ភដល់កុមារកំព្រាកម្មវិធីស្រាយបួស និងជំនួយគ្រោះធម្មជាតិជាដើម   ។

លោកអូស្មាន ហាស្សាន់  បានបញ្ជាក់ថា៖ យើងបាន ឃើញយ៉ាងច្បាស់ហើយថា៖ សន្តិភាពដែលយើងកំពុងមាន នាពេលបច្ចុប្បន្ន បានបង្កលក្ខណៈឲ្យកម្ពុជា ផ្តល់កិត្តិយសស្មើមុខស្មើមាត់ ក្នុងកាធ្វើទំនាក់ទំនងជាមួយបណ្តាប្រទេសដ៏ទៃទៀតលើឆាកអន្តរជាតិ យើងត្រូវរួមគ្នាថែររក្សា និងការពារសន្តិភាពដែលយើងកំពុងមាន និងបន្ដការកសាងជាតិយើងឲ្យកាន់តែរីកចំរើនបន្តទៀត ។

លោក អូស្មាន ហាស្សាន់  បានបញ្ជាក់ថា៖ ដើម្បីចូល រួមអភិវឌ្ឍន៍ប្រទេសជាតិឲ្យមាន​ការររីកចម្រើន ក្នុងនាម​ប្រជា​ពល​រដ្ឋ​រស់នៅសហគមន៏តែមួយ បើទោះបីសាសនា ឥស្លាមនៅ​លើពិភព​លោកមួយ ចំនួន តូចកំពុងតែ​បែបបាក់​យ៉ាងណាក្ដីតែបងប្អូនសាសនាខ្មែរឥស្លាមនៅ​តែប្រកាន់​ជំហ៊រដើរ​តាមគោលនយោបាយ របស់រាជ​រដ្ឋា​ភិ​បាល​កម្ពុជាជានិច្ច​។  ថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោនាយករដ្ឋ មន្ដ្រី ហ៊ុន សែន បានសម្រេចផ្ដល់បេក្ខភាព គ្រូបង្រៀន ជាសាសនាឥស្លាមចំនួន១៥០០នាក់  ទៅក្នុងស្ថាប័នរដ្ឋដោយផ្ដល់ប្រាក់ បៀវត្ដ ពេញលេញ រហូតដល់សពថ្ងៃនេះ ៕   ដោយ៖  សំរិត 

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print