ស្លាកយីហោផ្ទះសំណាក់ ឆក់បុរសលក់បាយឆានឹងគុយទាវនៅពេលយប់ស្លាប់

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់បានខ្សែភ្លើងស្លាកយីហោផ្ទះសំណាក់ឆក់ស្លាប់ខណះពេលដែលគាត់កំពង់ដោះស្បែកជើង ហើយបោសលាងសំអាតកន្លែងលក់ដូរដោយមានខ្សែភ្លើងរាយនៅលើដីហើយឆក់ដេកដួលនៅលើដីហើបញ្ជូនទៅមន្ទីពេទ្យទើបដឹងថាស្លាប់ បង្កអោយមានការភ្ញាក់ផ្អើល កាលវេលាម៉ោង ១១នឹង៣០នាទីថ្ងៃទី១៧ ខែកក្តដា ឆ្នាំ២០១៧ នៅចំណុចមុខផ្ទះសំណាក់ ហេង ចន្ធីភូមិព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

ជនរងគ្រោះឈ្មោះសុខ វណ្ណះអាយុ ៣៦ឆ្នាំ មុខរបរលក់បាយឆានឹងគុយទាវ ពេលយប់ ស្នាក់នៅផ្ទះជួលកន្លែងកើតហេតុ មានស្រុកកំណើតនៅខេត្តតាកែវ ។

ប្រពន្ធឈ្មោះ  ចឹក សោភ័ណ្ឌ អាយុ៣៨ឆ្នាំ មុខរបរដូចគ្នា មានភូមិកំណើតនៅភូមិ ថ្មគោល៣ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មានកូន២នាក់ប្រុស កូនបងអាយុ១៥ឆ្នាំនឹងប្អូន អាយុ៨ឆ្នាំ។
ម្ចាស់ផ្ទះសំណាក់ឈ្មោះកែវ សុខុមអាយុ៤៥ឆ្នាំមុខរបរជាងដែកគ្រប់មុខស្នាក់នៅផ្ទះកើតហេតុ(ជួល)។ស្រុកកំនើតនៅស្រុកស្រីសន្ធរខេត្តកំពុងចាម។ប្រពន្ធឈ្មោះឡាយ ធីអាយុ៣៤ឆ្នាំមុខរបរនៅផ្ទះស្រុកកំនើតផ្សារដើមគខណ្ឌទួលគោក។

តាមប្រភពព័ត៌មានពីបងថ្លៃជនរងគ្រោះឈ្មោះចិត្ត  បុប្ផាភេទស្រីអាយុ៥៨ឆ្នាំដែលលក់ជិតគ្នា បាននិយាយថា ផ្ទះសំណាក់នឹងកន្លែងលក់ នៅជាប់គ្នាហើយស្លាកយីហោដាក់ជាប់ព្រំនឹងគ្នា(គងព្រំ) ។ នៅមុនពេលកើតហេតុ ជនរងគ្រោះនឹងក្រុមគ្រួសាររបស់គាត់បាននាំគ្នារាប់ចំសំរាក់ពីលក់ដូរ ហើយបាននាំគ្នារាប់ចំឥវ៉ាន់បោសលាងសំអាតកន្លែងលក់ដូរ ខណះពេលកំពង់បោសសំអាត ជនរងគ្រោះបានដោះស្បែកជើង​(ស្បែក) ហើយបោស ដល់ស្លាកយីហោផ្ទះសំណាក់ ស្រាប់តែជនរងគ្រោះខាងលើ ត្រូវខ្សែភ្លើងឆក់ដួលដេកនឹងដី ស្តូកស្តឹង ហើយត្រូវបានប្អូនជីដូនមួយ យកក្រមា ទាក់ស្លាក់យីហោផ្ទះសំណាក់ចេញ ដើម្បីជួយសង្គ្រោះជីវិត ជនរងគ្រោះ ។

ពេលភ្លាមៗខណះពេលជនរងគ្រោះត្រូវខ្សែភ្លើងឆក់សន្លាប់ស្តូកស្តឹងម្ចាស់ផ្ទះសំណាក់ខាងលើមិនយកចិត្តជួយជនរងគ្រោះដោយយកភ្នែកមើលពីចំងាយ មិនជួយជនរងគ្រោះឡើយ បន្ទាប់មកបងប្អូនក្រុមគ្រួសារជនរងគ្រោះ បានខឹងយ៉ាងខ្លាំង បាននាំគ្នាវាយកំទេចស្លាកយីហោ ហើយយកទៅទំលាក់ចោលក្បែចិញ្ចើមផ្លូវ ជិតកន្លែងកើតហេតុបន្ទាប់មកជនរងគ្រោះត្រូវបានក្រុមគ្រួសារហៅម៉ូតូកង់បីដឹកយកទៅសង្គ្រោះនៅមន្ទីពេទ្យ មិត្តភាពខ្មែរសូវៀតហៅពេទ្យ (រុស្សី)លុះជនរងគ្រោះបានដឹកដល់មន្ទីពេទ្យដោយគ្រូពេទ្យពិនិត្យដោយជនរងគ្រោះបានស្លាប់បាត់ទៅហើយ ។បងថ្លៃសពឈ្មោះខាងលើ បានបន្តទៀតថា ខ្សែភ្លើងខាងលើ បានឆក់កូនរបស់ជនរងគ្រោះនឹងនាក់ដ៏ទៃ ២លើករួចមកហើយ ហើយរូបគាត់ទើបនឹងប្រាប់ឈ្មោះឡាយ ធី ត្រូវជាប្រពន្ធម្ចាស់ផ្ទះសំណាក់៣ថ្ងៃមុន ម្តងរួចមកហើយដែរ ហើយឈ្មោះ ឡា  ធីខាងលើដោយនិយាយថាបើដឹង ស្លាក់យីហោ ឆក់ ហើយចាំបាច់កាន់ធ្វើអីដោយឆ្លើយ នឹងមិនមិនរាប់ចំបែជាតមាត់ទៅវិញហើយចណែកខ្សែដោយដាក់ដាបនឹងដីដ៏ដែល។ ចំណែកម្ចាស់ផ្ទះបាននិយាយថា ពេលភ្លាមពួកគាត់បានចុះមកជួយលើកជនរងគ្រោះដាក់លើម៉ូតូកង់បីដែរ។

ក្រោយពេលកើតុហេតុ ម្ចាស់ផ្ទះសំណាក់២នាក់ប្តីប្រពន្ធ ខាងលើត្រូវបានសមត្ថកិច្ច នាំខ្លួនយកទៅសួរនាំ នៅប៉ុសិ៍នគរបាលរដ្ឋបាលចោមចៅ  រីឯចំណែកសពត្រូវបានជំនាញខាងចក្ខុរាជធានីភ្នំពេញបានពិនិត្យនៅមុន្ទីពេទ្យហើយ មកពិនិត្យនៅកន្លែងកើតហេតុ ហើយបានក្រុមគ្រួសារនៃសពបាននាំយកទៅធ្វើបុណ្យ តាមប្រពៃណីនៅ៕ សុខាសែនជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print