ខេត្តមណ្ឌលគិរី ៖ សាច់សត្វព្រៃដ៏កម្រប្រភេទខ្ទីងជាង ១០០គីឡូក្រាម ត្រូវបានក្រុមការងារបរិស្ថានប្រចាំស្នាក់ការមេម៉ង់ សហការជាមួយក្រុមការងារអង្គការ WWF និង សមាជិកសហគមន៍តំបន់ការពា រធម្មជាតិភូមិភ្នំក្តុក ប្រទះឃើញជនសង្ស័យកំពុងដឹកតាមម៉ូតូចំនួន៤គ្រឿង កាលពីយប់ ថ្ងៃ ទី១៧ ខែ កក្កដា ឆ្នាំ២០១៧ ត្រង់ចំណុចភ្នំបេង ស្ថិតនៅភូមិពូចា ឃុំមេម៉ង ស្រុកកែវសីមា។
មន្ត្រីដែនជម្រកសត្វព្រៃភ្នំព្រេចបានឲ្យដឹងថា ក្រុម ការងារចម្រុះខាងលើបានដកហូតម៉ូតូចំនួន៤គ្រឿង និងក្បាលសត្វខ្ទីង១ក្បាល សាច់ខ្ទីងស្រស់១៦២ គីឡូក្រាម ។ ដោយឡែកជនសង្ស័យ ពេលបានឃើញសមត្ថកិច្ចតាមបានរត់គេចខ្លួនចូលព្រៃបាត់ស្រមោល ដោយពុំស្គាល់អត្តសញ្ញាណ ។
បច្ចុប្បន្នក្រុមការងារជំនាញបរិស្ថាន កំពុងចុះស្រាវជ្រាវតាមរកជនសង្ស័យ ដើម្បីឃាត់ខ្លួនកសាងសំណុំ រឿងតាមនីតិវិធីបញ្ជូនទៅតុលាការ៕ ជាយក្រុង
...