ខេត្តព្រះសីហនុ ៖ មានសេចក្តីរាយការណ៍ពីស្រុកព្រៃនប់បានឲ្យដឹងថា នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៧ នេះ សមត្ថកិច្ចនគរបាលស្រុកព្រៃនប់ បានឃាត់ខ្លួនយុវជន១នាក់ ពីបទល្បួងក្មេងស្រីអាយុ១៤ឆ្នាំ រំលោភសេពសន្ថវៈ។
ជនសង្ស័យឈ្មោះសាយ សៀន ភេទប្រុស អាយុ ២៣ ឆ្នាំ មានទីលំនៅ ភូមិអូរឧកញ៉ាហេង ឃុំ អូឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មុខរបរកម្មកររោងចក្រ នៅតំបន់សេដ្ឋកិច្ចពិសេស ឃុំបិតត្រាំង។ ចំណែកក្មេងស្រីរងគ្រោះ សុំមិនបញ្ចេញឈ្មោះ អាយុ១៤ឆ្នាំ មានទីលំនៅស្រុកព្រៃនប់ ជាកម្មកររោងចក្រដូចគ្នា។
ជនសង្ស័យបានសារភាពនៅចំពោះមុខសមត្ថកិច្ចថា កាលពីថ្ងៃទី១៤ខែកក្កដាឆ្នាំ២០១៧ ម៉ោងប្រមាណ១៤ រសៀល ក្នុងរោងចក្របានលួងលោមរំលោភបាន១លេីក ។ លុះដល់នៅថ្ងៃទី១៧ខែកក្កដា ម៉ោង៩ព្រឹក នៅចំណុចភូមិអូរឧកញ៉ាហេង ឃុំអូរឧកញ៉ាហេង លួងលោមរំលោភបានសម្រេច១លេីកទៀត។
លុះមកដល់ថ្ងៃទី១៨ខែកក្កដា ជនរងគ្រោះបានមកប្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ហើយសមត្ថកិច្ចបានទៅនាំខ្លួនជនសង្ស័យមកសួរនាំ និងបញ្ជូនមកកាន់ អធិការដ្ឋាននគរបាលស្រុកព្រៃនប់ ដើម្បីកសាងសំណុំរឿងតាមនីតិវិធីបញ្ជូនទៅតុលាការ ៕ ឆ្លាម សមុទ្រ
...