ស្ត្រី១១នាក់ដែលម៉ាស្សា-កោសជប់ និងសង្ស័យបំរើសេវាផ្លូវភេទក្រោម យីហោ 6666 ត្រូវកំលាំងការិយាល័យប្រឆាំងការជួញដូរមនុស្សចុះបង្រ្កាប

ចែករំលែក៖

រាជធានីភ្នំពេញ ៖ នៅវេលាម៉ោង១៥និង២០នាទីរសៀល ថ្ងៃ១៩ ខែកក្កដា ឆ្នាំ២០១៧ កំលាំងនគរបាលប៉ុស្តិ៍រដ្ឋបាលបឹងកក់២ ខណ្ឌទួលគោក បានចុះសហការជាមួយការិយាល័យប្រឆាំងការជួញដូរមនុស្សក្នុងប្រទេស នៃនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជនក្រោមកិច្ចសម្របសម្រួលរបស់លោក គង់ សំសារ៉េត ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះឆែកឆេរផ្ទះដែលជ្រកក្រោម ផ្លាកម៉ាស្សា-កោសជប់ យីហោ 6666 ដើម្បីបង្រ្កាបអំពើសញ្ចារកម្មនៅផ្ទះលេខ៣ និងលេខ៤ ផ្លូវលេខ១៣២ ក្រុមទី១០ ភូមិ២២ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ក្នងប្រតិបត្តិការបង្រ្កាបខាងលើនេះសមត្ថកិច្ចបានឃាត់ខ្លួន មនុស្ស១១នាក់ មានស្រី០៩នាក់ ក្នុងនោះមាន :
-ស្រី ០៨នាក់ (សង្ស័យបម្រើផ្លូវភេទ )
-ប្រុស ០២នាក់ និងស្រី០១នាក់ ( ជាម្ចាស់ទីតាំង )

សមត្ថកិច្ចបានឲ្យដឹងថា ការចុះបង្ក្រាបនេះ បានដកហូតវត្ថុតាងរួមមាន: ស្រោមអនាម័យប្រើប្រាស់រួច និងមិនទាន់ប្រើប្រាស់ មួយចំនួន ។
បច្ចុប្បន្នសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ រួមនិងវត្ថុតាងដើម្បីបញ្ជូនទៅកាន់នាយកដ្ឋានប្រឆាំងការជួញដូរ មនុស្ស និង ការពារអនិតិជន ដើម្បីគ្រប់គ្រង និងចាត់ ការបន្តតាមផ្លូវច្បាប់ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print