អភិបាលខណ្ឌដូនពេញ បន្តចុះត្រួតពិនិត្យប្រព័ន្ធលូថ្មីនិងចាស់ ក្រោយភ្លៀងធ្លាក់ជាប់ៗគ្នា

ចែករំលែក៖

ភ្នំពេញ ៖  បន្ទាប់ពីមានភ្លៀងធ្លាក់ជាគ្នាប៉ុន្មានថ្ងៃនេះ លោកសុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ បានបន្តចុះត្រួតពិនិត្យប្រព័ន្ធលូថ្មីនិងចាស់ នៅក្នុងមូលដ្ឋានរបស់ខ្លួន ដេីម្បីបញ្ជៀស និងបញ្ឍប់ការជនលិចដោយទឹកភ្លៀងនៅតំបន់នោះទាំងស្រុង ។

លោកសុខ ពេញវុធ អភិបាលខណ្ឌដូនពេញបានមានប្រសាសន៍ថា ដោយមើលឃើញប្រជាពលរដ្ឋ ដែលរស់នៅ ក្នុងមូលដ្ឋានខណ្ឌដូនពេញ ដែលតែងតែជួបបញ្ហា លិចទឹកតាមផ្លូវក៏ដូចជាការហូរចូលផ្ទះសំបែងរំខានដល់ការរស់នៅរបស់ពួកគាត់ពេលមេឃភ្លៀងធ្លាក់ភ្លៀងប៉ុន្មានមេជាប់ៗគ្នានោះព្រោះតែបណ្តាលមកពីការស្ទះលូ និងការហូរទឹកចេញមិនទាន់នាំឲ្យជន់លិចនោះ លោកក៏ដឹកនាំមន្ត្រីជំនាញចុះមកត្រួតពិនិត្យការដាក់ប្រព័ន្ធលូថ្មីនិងចាស់ជាច្រើនខ្សែរ ខ្លាចមានការកក់ឬស្ទះប្រព័ន្ធកន្លែងណា ដើម្បីបូមយកចេញងាយស្រួលក្នុងការហូតទឹកឲ្យបានលឿនផងដែរ ។

លោកអភិបាល បានបញ្ជាក់ទៀតថា សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ នាំគ្នាចូលរួមថែរក្សាបរិស្ថាននិងអានាម័យឲ្យបានល្អ និងគួរតែវេចខ្ចប់សំរាមឲ្យបានត្រឹមត្រូវកុំបោះចោលគ្មានសណ្តាប់ធ្នាប់នាំឲ្យកាកសំណល់ទាំងនោះពេលដែលមេឃភ្លៀងធំម្តងៗអាចបង្កឲ្យមានការកក់ស្ទះមុខប្រព័ន្ធលូធ្វើឲ្យការហូរចេញយឺតនាំជន់លិចផ្លូវនឹងចូលផ្ទះរបស់បងប្អូនផងដែរ ៕ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print