ឡានដឹកកម្មកររោងចក្រក្រឡាប់របួសធ្ងន់ស្រាលជាង ២០ នាក់នៅស្រុកបាទី

ចែករំលែក៖

ខេត្តតាកែវ ៖ រថយន្តដឹកកម្មកររោងចក្រមួយគ្រឿងបើកក្រឡាប់ខ្លួនឯង​បង្ករឲ្យរងរបួសធ្ងន់ និងស្រាលជាង២០នាក់ ហេតុការណ៍ក្រឡាប់រថយន្តដឹកកម្មករនេះ បានកើតឡើងខណៈមានអ្នកជិះទៅធ្វើការរោងចក្រពេញរថយន្តនៅវេលាម៉ោង០៥និង៤០នាទីព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅលើផ្លូវជាតិលេខ៣ ចន្លោះបង្គោល គីឡូម៉ែត្រលេខ៤៩,៥០ ក្នុងភូមិរូង ឃុំក្រាំលាវ ស្រុកបាទី ខេត្តតាកែវ។

តាមការឲ្យដឹងពីលោក ប៉ុក ពលរិទ្ធ ស្នងការរងទទួលបន្ទុកសន្តាប់ធ្នាប់ និងចរាចរផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តតាកែវបានប្រាប់ថា រថយន្តបង្កមាន ស្លាកលេខ កំពង់ស្ពឺ 2A 4209 ហើយមុនពេលក្រឡាប់នេះគឺបណ្តាលមកពីតៃកុងបើកបរខ្វះការប្រុងប្រយ័ន្នលឿលជ្រុល ទើបជួបហេតុការដ៏អាក្រក់នេះ។ លោកបន្តថា ជនរងគ្រោះទាំងអស់មាន ចំនួន២២នាក់ ស្រី១២នាក់ ក្នុងនោះរបួស ធ្ងន់មាន១៣នាក់ ស្រី៩នាក់។

បច្ចុប្បន្នអ្នករងរបួសត្រូវបញ្ជូនទៅសង្គ្រោះអស់ហើយ ដោយឡែករថយន្តបង្កត្រូវបាន យកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបាទីរងចាំដោះស្រាយគ្នានៅពេលក្រោយ៕ ភ្នំដា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print