ប៉ូលិសក្រសួងមហាផ្ទៃសហការជាមួយសមត្ថកិច្ចនគរបាលខេត្តកំពង់ឆ្នាំង និង ខេ្តកំពង់ស្ពឺ បំបែកសំណុំរឿងចាប់ក្មេងជំរិតទារប្រាក់ ចាប់បានស្រ្តីជនសង្ស័យនៅខេត្តកំពង់ឆ្នាំង

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ ស្ត្រីជាជនសង្ស័យម្នាក់ ដែលចាប់ក្មេងសិស្សសាលាជំរិតទារប្រាក់ពីឪពុកម្តាយនោះ ត្រូវបានសមត្ថ​កិច្ចនគរបាលក្រសួងមហាផ្ទៃ សហការជាមួយសមត្ថកិច្ចនគរបាលខេត្តកំពង់ឆ្នាំង និង កំពង់ស្ពឺ ចាប់ខ្លួនបានហើយកាលពីវេលាម៉ោងជាង១១ព្រឹក ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៧ នៅផ្ទះសំណាក់ ហ្គាឌិន ភូមិមុងបារាំងសង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។

លោកឧត្តមសេនីយ៍ត្រី ប៉ុល វុទ្ធី ស្នងការរងនគរបាលខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា ជនសង្ស័យដែលសមត្ថកិច្ចធ្វើការចាប់ខ្លួន ឈ្មោះ សេង សុខលី ភេទស្រី អាយុ៣៨ឆ្នាំ រស់នៅ ភូមិកន្ទោគ សង្កាត់កន្ទោក ខ័ណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។ ចំណែកឯក្មេងរងគ្រោះ មានឈ្មោះម៉ុក ចាន់រស្មី ហៅម៉ី ភេទស្រី អាយុ៨ឆ្នាំ រស់នៅភូមិព្រៃតាមួយច ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ រៀននៅសាលាបឋមសិក្សាអង្គលំទង ដែលមានឪពុកឈ្មោះម៉េងអោក ម្តាយឈ្មោះ​ភី សោភា ។

លោកប៉ុល វុទ្ធី ស្នងការរងនគរបាលខេត្តកំពង់ឆ្នាំងបានឲ្យដឹងទៀតថា ដោយមានកិច្ចសហការជាមួយនិង អាណាព្យាបាលក្មេងស្រីរងគ្រោះ និង ដោយសហការជាមួយនិង នគបាលក្រសួងមហាផ្ទៃ នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៧​នេះ សមត្ថកិច្ចបានដាក់តាមគោលគោលដៅ ទីតាំងកន្លែងផ្ញើលុយវីង ។

លោកស្នងការរងបានឲ្យដឹងទៀតថា ក្រោយពីអាណាព្យាបាលជនរងគ្រោះចចាតម្លៃត្រូវរូគ្នាអស់ហើយ ជនសង្ស័យបានហៅម៉ូតូឌុបទៅទីតាំងវីងលុយ ដើម្បីបើកលុយដែលឪពុកម្តាយក្មេងស្រីរងគ្រោះវេទៅឲ្យ នៅពេលទៅដល់សមត្ថកិច្ចបានព័ទ្ធចាប់តែម្តង ៕ ចន្ថា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print