នគរបាលប៉ុស្តិ៍អូរអណ្ដូងឃាត់ខ្លនកម្មករកិនថ្មនៅភ្នំស្ពង់ កណីចាប់ក្មេងស្រីអាយុ១៣ឆ្នាំរំលោភ

ចែករំលែក៖

ប៉ៃលិន ៖ ឃើញក្មេងស្រីដេកនៅម្នាក់ឯង មានចំណង់ផ្លូវភេទលួចទៅដេកក្បែរឱបថើបស្ទាបអង្អែល ដល់ក្មេងភ្ញាក់យកដៃខ្ទប់មាត់អូសទៅក្រោយផ្ទះបម្រុងរំលោភ តែបានទន់ចិត្តដោះលែងទៅ វិញ ដោយសារក្មេងស្រីសំពះអង្វរ ។

ប្រភពព័ត៌មានបានអោយដឹងថា លុះថ្ងៃបន្ទាប់មក ក្មេងស្រីបានយកហេតុកាណ៍នេះប្រាប់ម្តាយ រហូត ដល់ដាក់ពាក្យបណ្តឹងទៅកាន់នគរបាលប៉ុស្តិ៍តាមនីតីវិធីចាត់ការទៅលើជនសង្ស័យ ។

យោងតាមបណ្តឹងនេះទើបកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ អូរអណ្តូងចុះធ្វើការឃាត់ខ្លួនជនសង្ស័យនៅវេលាម៉ោង៨ព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិអូរអណ្ដូង ឃុំអូរអណ្ដូង ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

សមត្ថកិច្ចឱ្យដឹងថា ជនសង្ស័យឈ្មោះ ហ៊ី ពិសិទ្ធ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរជាកម្មករកិនថ្មភ្នំស្ពង់ រស់នៅភូមិឃុំកើតហេតុខាងលើ ។ ចំណែកក្មេងស្រី
រងគ្រោះឈ្មោះ ហត គន្ធាហៅក្អុក អាយុ១៣ឆ្នាំ រស់ នៅរស់នៅភូមិអូរអណ្ដូង ឃុំអូរអណ្ដូង ស្រុកសាលា ក្រៅ ។

នៅចំពោះសមត្ថកិច្ច ជនសង្ស័យបានសារថា ពិតជាបានប្រព្រឹត្តអំពើដូច្នេះមែន តែមិនបានសម្រេចទេ ដោយសារក្មេងស្រីយំសំពះអង្វរ ក៏មិនដាច់ចិត្ត ។

ជនសង្ស័យសារភាពបន្ថែមថា ដោយសារខ្លួនបានប្រើប្រាស់គ្រឿងញៀនរួចក៏មកដេកលេងផ្ទះមិត្តភ័ក្តិ ។ លុះពេលត្រឡប់ចេញពីផ្ទះមិត្តភក្ត័ក៏បានដើរចូលផ្ទះក្មេងស្រីរងគ្រោះ ខណៈឃើញដេកម្នាក់ឯង ក៏ចូល
ទៅដេកជិតរួចអោបស្ទាបអង្អែល ពេលក្មេងភ្ញាក់ឡើង ខ្លួនយកដៃខ្ទប់មាត់ បន្ទាប់មកក៏ចាប់អូសទៅក្រៅផ្ទះបម្រុងចាប់រំលោភ តែក្មេងស្រីអង្វរ ក៏ដោះលែងទៅ ។

ហេតការណ៍ចាប់ក្មេងស្រីបានកើតឡើងវេលាម៉ោង៣
និង១០នាទីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៧ នៅចំណុចផ្ទះក្មេងរងគ្រោះ ក្នុងភូមិឃុំហេតុកើតហេតុខាងលើ។

បច្ចុប្បន្នជនសង្ស័យបានបញ្ជូនទៅអធិការនគរបាលស្រុកសាលាក្រៅ និងបញ្ជូនបន្តទៅស្នងការដ្ឋាននគរបាលខេត្តប៉ៃលិនចាត់ការបន្ត ៕ ស សារ៉េត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print