ខេត្តរតនគិរី ៖ តាមសង្កេតការដឹកជញ្ជូនឈើទៅប្រទេស វៀតណាមនោះគឺយូៗពួកសមត្ថកិច្ចបើកដៃឱ្យដឹកជញ្ជូនម្តងហើយរយៈពេលយ៉ាងយូរមួយសប្តាហិ៍ត្រូវសំរាកវិញដោយប្រើរូបភាពលួចឆ្មក់។
បើមានថ្នាក់ដឹកនាំចុះមកម្តងៗផ្អាកមួយរយៈក្រោយពីការផ្អាកយ៉ាងយូរបីទៅបួនថ្ងៃប៉ុណ្ណោះត្រូវបើកវិញហើយជាក់ស្តែងដូចជាមុនពេលលោកឧបនាយករដ្ឋមន្ត្រី កែ គឹម យ៉ានប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននៃ ព្រះរាជាណាចក្រកម្ពុជាចុះមកសម្ភោធបើកប្រតិបត្តិការដឹកជញ្ជូនឆ្លងកាត់ព្រំដែននៅច្រកទ្វារអន្តរជាតិអូរ យ៉ាដាវរតនគិរី-ឡេថាញ់យ៉ាឡាយនេាះក៏មានការដឹកជញ្ជូនយ៉ាងគគ្រិកគ្រេងដែរក្រោយមកក៏បានផ្អាករហូតដល់ពេលនេះស្រាប់តែមានដឹកជញ្ជូនយ៉ាងគំហុ៑កតែម្តង។
រថយន្តសាំយុងកាមរីបាឡែននិងរថយន្តឡិចសុីសរាប់រយគ្រឿងនិងម៉ូតូផងដែរដែលសមត្ថកិច្ចកំពុងតែបើកដៃឱ្យសំរុកដឹកជញ្ជូនឈើយ៉ាងគំហុកឆ្ពេះទៅប្រទេសវៀតណាមតាមច្រកទ្វាអន្តរជាតិអូរយាដាវនិងច្រករបៀងលេខ១៩នៅក្បែនោះប្រមាណ២០០ម៉ែត្រនិងច្រករបៀងភូមិភិៈនៅព្រឹកថ្ងៃទី២៣ខែកក្កដាឆ្នាំ២០១៧នេះ។
គេសង្កេតឃើញនៅតាមដងផ្លូវចាប់ពីក្រុងបានលុងរហូតដល់ច្រកទ្វារមានសមត្ថកិច្ចរាប់មិនអស់ក្បាលដូចកណ្តាច់។
នាក់ដឹកតាមម៉ូតូបានប្រាប់ថាម៉ូតូដឹកឈើមួយគ្រឿងបង់ឱ្យសមត្ថកិច្ច៣០០០០៛(បីមុឺនរៀលក្នុងមួយស្ថាបន័)។
ឯរថយន្តវិញត្រូវបង់ចាប់ពី១០មុឺនទៅ២០មុឺនរៀលក្នុងមួយស្ថាបន័លើកលែងតែច្រកទ្វារអន្តរជាតិអូរយាដាវនិងមុខវរះនគបាលការពារព្រុំដែនគោកប៉ុណ្ណោះត្រូវបង់ចាប់ពី៥០មុឺនទៅ៦០មុឺនរៀល។
តាមប្រភពបានបង្ហើបថានៅមុខវរះនគបាលការពារដែនគោកនោះត្រូវបង់ឱ្យមន្រ្តីកាន់កូនខ្មោចរហូតដល់៧ស្ថាបន័ឯណ្ណោះដែលជំនួសមុខឱ្យមេធំៗនៅក្នុងខេត្តទាំងអស់។
ប្រភពបន្តថាមេធំៗទាំងនោះមានរថយន្តឱ្យកូនចៅរកសុីដឹកឈើខ្លួនឯងផងនិងត្រូវអង្គៀមជញ្ជក់ឈាមប្រជាពលរដ្ឋរកសុីដឹកឈើនោះផងបើគ្មានខ្នងបង្អែកទេរកសុីរបរនេះមិនសូវកាក់កបទេគឺត្រូវបង់លុយឱ្យសម្តកិច្ចច្រើនផងនិងត្រូវប្រឈមនិងការបង្រាប់ទៀតបើពួកគេមិនពេញចិត្ត។
តែទោះជាយ៉ាងក៏បទល្មើសផល់អនុផល់ព្រៃឈើនិងលាបសក្ករៈពីព្រៃឈើនោះធ្លាក់ទៅលើតែក្រុមបក្សពួកមនុស្សមួយក្តាប់តូចសែរស្រឡាយអ្នកធំក្នុងខេត្តរតនគិរីនោះប៉ុណ្ណោះ។អ្នកដែលគ្មានខ្សែគ្មានបង្អែកមិនអាចប្រព្រិត្តបានឡើយ៕ដោយសាយប៉ូច