សមត្ថកិច្ចនគរបាលខេត្តប៉ៃលិនចុះបង្ក្រាបអ្នកលេងល្បែងពីរកន្លែង ឃាត់ខ្លួនស្ត្រី១២នាក់

ចែករំលែក៖

ខេត្តប៉ៃលិន ៖ ស្ត្រីចំនួន១២នាក់ ត្រូវបាននគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់នៃ ស្នងការនគរបាលខេត្តបាលចាប់ឃាត់ខ្លួន ខណៈពេលស្ត្រីទាំងនោះទំនេរមិនព្រមធ្វើការងារផ្ទះ បែរជាទៅអង្គុយសម្ងំនាំគ្នាលេងល្បែង(បៀរ) លុះក្រោយមកនគរបាលទទួលបានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ ក៏ចុះទៅបង្រ្កាបចាប់ឃាត់ខ្លួនបញ្ជូនទៅស្នងការនគរបាលខេត្តប៉ៃលិនតែម្តង ។ បន្ទាប់មកក៏ឃាត់ខ្លួនសួរនាំ ពួកគេសារភាពថាការលេងល្បែងនេះអស់រយៈពេលជាយូរមកហើយដោយលេងតិចតួចៗប៉ុណ្ណោះ ។

ហេតុការណ៍ចុះបង្រ្កាបល្បែងស៊ីសងនេះ លើកទី១បានធ្វើឡើងនៅ ភូមិសួនអំពៅ សង្កាត់ប៉ៃលិនវេលាម៉ោង១៤ និង០០នា ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៧ លើកទី២នៅវេលាម៉ោង១៤នឹង២០ថ្ងៃខែឆ្នាំ២០១៧ស្ថិតនៅក្នុងភូមិអូរតាពុកលើ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ។

ប្រភពព័ត៌មានពីលោក វរសេនីយ៍ឯក ឆម វ៉ាន់ធី នាយការិយាល័យព្រហ្មទណ្ឌកម្រិ តធ្ងន់នៃស្នងការនគរបាលខេត្តប៉ៃលិន បានឱ្យដឹងថា បន្ទាប់ពីទទួលបានសេចក្តីរាយការ ណ៍យ៉ាងច្បាប់ កំលាំងក្រុមបង្ក្រាបល្បែងស៊ីសង បានចុះបង្ក្រាបវង់ល្បែងលេងបៀរពីកន្លែង នៅចំណុចក្រោយផ្ទុះ
តា,កប ស្ថិតក្នុងភូមិពីរភូមិសួរអំពៅ ភូមិអូរតាពុកលើ សង្កាត់ប៉ៃលិន ដោយឃាត់ខ្លួនមនុស្សស្រី ចំនួន១២នាក់ ទី១. ឈ្មោះសំ ចំរើន អាយុ៣៥ឆ្នាំស្រី
ទី២. ឈ្មោះឈឿម គឹមស៊ីភេទស្រី អាយុ៧៥ឆ្នាំ ទី៣. ឈ្មោះ គឹម ឡេង ភេទ ស្រី អាយុ៤៧ឆ្នាំ ទី៤. ឈ្មោះ គឹម ចាន់ឌីភេទស្រី អាយុ៥៥ឆ្នាំមេផ្ទះទាំងនោះរស់នៅភូមិប៉ាហ៊ីក្បូង សង្កាត់ប៉ៃលិន និងទី៥. ឈ្មោះម៉ក ភារះ ភេទស្រី អាយុ៣៥ឆ្នាំជាមេផ្ទះ រស់នៅភូមិអូរតាពុកលើស្ត្រីទី៦ឈ្មោះឈិវហ៊ិចស្រីអាយុ៤០ឆ្នាំនេះជាប្រពន្ធលោកអភិបាលស្រុកសាលាក្រៅខេត្តប៉ៃលិន,ទី៧ឈួនចំរើនស្រីអាយុ២៧ឆ្នាំមេផ្ទះអ្នកទាំងពីរនាក់រស់នៅភូមិទួលខ្ពស់ ស្រុកសាលាក្រៅ,ទី៨ឈ្មោះចាន់ សុខាស្រីអាយុ៤៥ឆ្នាំមេផ្ទះទី៩ឈ្មោះស៊្រុន ស៊ីណា ស្រី អាយុ២៣ឆ្នាំ ទី១០ឈ្មោះ ទឹម ថន ស្រី អាយុ៧០ឆ្នាំទី១១ឈ្មោះឈុន សុខុម ស្រីអាយុ៦៨ឆ្នាំទី១២ឈ្មោះ ស៊ិន ដាលិន ភេទស្រីអាយុ៣៦ឆ្នាំមេផ្ទះអ្នកទាំង៥នាក់រស់នៅភូមិអូរតាពុកលើ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន។

ប្រភពដដែលបានបញ្ជាក់ទៀតថា ក្រោយពីឃាត់ខ្លួន នគរបាលដកហូតបានបៀរ១ហ៊ូរ មានចំនួន៥២សន្លឹក បៀរតង៣ហ៊ូ ,ប្រាក់ចំនួន១៣,០០០៛។

ទោះបីជាយ៉ាងណាក៏ដោយស្រ្តីទាំងនោះធ្លាប់នាំគ្នាលេងល្បែងអស់រយៈពេលជាយូរមកហើយ ដោយលេងតាំងពីព្រឹករហូតដល់ល្ងាចហើយអ្នកខ្លះភ្លេចបាយទឹក និងភ្លេចប្តីកូនផងដែរ។ ជួនកាលទៀតបន្ទាប់ពីស្រ្តីខាងលើចេញពីលេងល្បែងអស់ប្រាក់ហើយប្តីមកពីធ្វើការងារវិញអត់ឃើញប្រពន្ធដាំបាយធ្វើម្ហូប ទ្រាំមិនបានក៏ប្រើអំពើហិង្សារហូតដល់វាយតប់គ្នា។ លើសពីនេះក៏មានអ្នកខ្លះដោយសារតែល្បែងស៊ីសងមិនព្រមនៅផ្ទះមើលកូនចៅលុះប្តីទ្រាំមិនបានក៏លែងលះគ្នាធ្វើឱ្យកូនកំព្រាឪពុកឬម្តាយផងដែរ។

បច្ចុប្បន្នស្រ្តីញៀននឹងល្បែងទាំង១២នាក់ខាងលើត្រូវនគរបាលកំពុងសាកសួរ និងរៀចំសំនុំរឿងរួចធ្វើកិច្ចសន្យា បន្ទាប់មកក៏ធ្វើអប់រំឱ្យវិលត្រឡប់ជួបកូន និងប្ដីវិញ៕ ស សារ៉េត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print