ខេត្តស្ទឹងត្រែង ៖ ស្ត្រីជាជនសង្ស័យពីរនាក់ម្តាយនឹងកូន បង្កើតនឹងម្នាក់ទៀតកូនប្រសារ ត្រូវបាននគបាលប្រឆាំងគ្រឿងញៀន ចុះបង្ក្រាបឃាត់ខ្លួនភ្លៀមៗ ក្រោយពេលឆែកឆេ ឃើញសារធាតុញៀនបួនកញ្ចប់តូចនៅជាប់ខ្លួន នឹងពីរកញ្ចប់ធំក្នុងរថយន្ត នៅក្នុងផ្ទះជនសង្ស័យ ទល់មុខផ្សាថ្មីគីឡូ២ ស្ថិតក្នុងភូមិរាជានូកោល សង្កាត់ ក្រុង ខេត្តស្ទឹងត្រែង វេលាម៉ោង២,១៥នាទី ថ្ងៃទី២៤ ខែកក្តដា ឆ្នាំ២០១៧។
ជុំវិញរឿងនេះលោកចែម ផាណិត នាយការិយាល័យប្រឆាំងគ្រឿងញៀន បានឲ្យដឹងថាមុននឹងឈានដល់ការបង្ក្រាបឃាត់ខ្លួនជនសង្ស័យបីនាក់ម្តាយកូន នឹងម្នាក់ទៀតត្រូវជាកូនប្រសារ ១.ឈ្មោះលឹម សុផល ភេទស្រីអាយុ៦៤ឆ្នាំ ភេទស្រីត្រូវជាម្តាយ មុខរបរលក់ស៊ុបក្បាលគោ រស់នៅចំណុចកើតហេតុខាងលើ ២,ឈ្មោះហង្ស ស្រីល័ក្ខ ភេទស្រី អាយុ២៨ឆ្នាំរស់នៅជាមួយគ្នា ៣,ឈ្មោះធី វុធ អាយុ២៥ឆ្នាំភេទប្រុសត្រូវជាប្តី ហង្ស ស្រីល័ក្ខ រស់នៅផ្ទះរួមគ្នា ។
លោកបន្តទៀតថា ក្រោយពីរការឃាត់ខ្លួនជនសង្ស័យទាំងបីខាងលើនឹងឆែកឆេក្នុងផ្ទះលក់ដូរ បានដកហូតសារធាតុញៀន បួនកញ្ចប់តូចក្រោយមកធ្វើការឆែករថយន្តម៉ាក ហាយលែនឌឺ ពណ៍សររបស់ជនសង្ស័យបានឃើញមានថ្នាំញៀនពីរកញ្ចប់ធំទៀតមានទម្ងន់ សរុប៨,១គ្រាម ទើបសមត្ថកិច្ច ដកហូតរថយន្តនឹងទូរស្ទព៍ដៃអិនចុចពិលពីរគ្រឿង លុយខ្មែរជាងបួនមីនរៀលជាវត្ថុតាង យកមកស្នងការរដ្ឋាន នគបាលខេត្តដើម្បីកសាងសំណំរឿងបញ្ចូនទៅសាលាតំបូងចាត់ការតាមនិតិវិធីច្បាប់ ៕ មាស សុផាត