ធ្វើអាក្រក់បានអាក្រក់ ! ជនសង្ស័យ២នាក់ឆក់ទូរស័ព្ទមិនបានសម្រេច ហើយជិះម៉ូតូដួល

ចែករំលែក៖

ភ្នំពេញ៖​ ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក​ ២នាក់ត្រូវជនរងគ្រោះនិងសមត្ថកិច្ចដេញតាមចាប់​ បានបន្ទាប់ពីពួកគេធ្វើសកម្មភាពឆក់ទូរ​សព្ទ័​ ដៃពីជនរងគ្រោះមិនបានសម្រេចហើយជិះម៉ូតូទាក់ដៃចង្កូតម៉ូតូជនរងគ្រោះដួល
ហេតុការនេះបានកើតឡើងកាលពីវេលា​ម៉ោង​ ១និង០០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី២៥ខែកក្ដដាឆ្នាំ២០១៧​ នៅតាមបណ្ដោយផ្លូវម៉ៅសេទុងត្រង់ចំណុចមុខ​ សណ្ឋាគា​ អីនថាខន ស្ថិតក្នុងសង្កាត់ទំនប់ទឹកខណ្ឌចំការមន​ ។

ជនសង្ស័យដែលចាប់បានម្នាក់​ មានឈ្មោះ​ ខន​ ឃៀង​ ភេទប្រុសអាយុ​ ១៩ឆ្នាំមុខរបរជាងម៉ូតូ​ ស្នាក់នៅសង្កាត់ទួលសង្កែខណ្ឌឫស្សី​ កែវ​ ភូមិដូងឃុំដូង​ ស្រុកបាទី​ ខេត្តតាកែវ។

ចំណែកជនរងគ្រោះ​ មានឈ្មោះ​ នី​ ងិប​ ភេទប្រុស​ អាយុ៣០ឆ្នាំមុខរបរបើកឡាន​ ស្នាក់បុរីភពថ្មីផ្លូវវេងស្រេង​ សង្កាត់ចោមចៅ​ ខណ្ឌពោធិសែនជ័យ​ ។

បើតាមសម្ដីជនរងគ្រោះបានប្រាប់​ ឲ្យដឹងថា​ មុនពេលកើតហេតុរូបគាត់បានជិះម៉ូតូម៉ាក​ ឃ្លីក​ ពណ៌ក្រហមពាក់ស្លាកលេខភ្នំពេញ​CL-7424​ ចេញមកពីញាំនំបញ្ចុកនៅផ្សារដើម​ គ​ ខណៈ​ មកដល់ចំណុចកើតហេតុគាត់​ បានឈប់ម៉ូតូអែបចញ្ចើមផ្លូវយកទូរសព្ទ័ចុចមើលព័ត៌មានលុះពេលកំពុងមើលស្រាប់តែ​ មានជនសង្ស័យ២នាក់ជិះម៉ូតូ១គ្រឿងម៉ាក​ ស៊ុយសាគីលែត​ ពណ៌​ ស​ ពាក់ស្លាកលេខ​ តាកែង1N-4669​ បានជិះមកក្បែហើយធ្វើ​ សកម្មភាពឆក់យកទូរសព្ទ័​ដៃតែមិនបានសម្រេច​ ពេលនោះជនសង្ស័យបានជិះម៉ូតូទាក់ដៃចង្កូតបណ្ដាលអោយដួលត្រូវជនរង​គ្រោះស្រែកចោរៗ​ ស្របពេលដែលកម្លាំង​សមត្ថកិច្ច​ កំពុងល្បាតនៅទីនោះបានលឺក៏​ដេញតាមចាប់បានម្នាក់​ ចំណែកម្នាក់ទៀតរត់​ គេចខ្លួនបាត់ស្រមោ​ បន្សល់ទុកនៅម៉ូតូដែល​ ជិះធ្វើសកម្មភាពនៅនិងកន្លែងកើតហេតុ។

ក្រោយមកសមត្ថកិច្ចបាននាំយកមកធ្វើការ​សាកសួរនៅប៉ុស្តិទំនប់ទឹកនិងកសាងសុំណុំ​រឿងដើម្បីបញ្ចួនបន្តទៅកាន់​ អធិការនគរ​ បាលខណ្ឌចំការមន​ ចាត់ការបន្តតាមនិតិវិធីច្បាប់ ៕ ដោយ៖ ភារ៉ា ដង្កោ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print