កម្លាំងចម្រុះឃាត់ម៉ូតូ៣៤គ្រឿង រួមទាំងអ្នកបើកបរពាក់ព័ន្ធករណីចរាចរណ៍ផ្លូវគោក

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ កម្លាំងចម្រុះក្រុងពោធិ៍សាត់រួមមាន ៖ នគរបាល និងអាវុធហត្ថ ចុះត្រួតពិនិត្យករណីបច្ចេកទេសចរាចរណ៍ផ្លូវគោក ក្នុងនោះកម្លាំងធ្វើការឃាត់ម៉ូតូចំនួន ៣៤គ្រឿង រួមជាមួយនឹងអ្នកបើកបរម៉ូតូផងដែរ ដើម្បីយកទៅធ្វើការអប់រំនៅអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់។

ប្រតិបត្តិការខាងលើធ្វើឡើងកាលពីយប់ថ្ងៃទី២៣,២៤ ខែកក្កដា ឆ្នាំ២០១៧ នៅលើដងផ្លូវនានាក្នុងភូមិសាស្រ្តរដ្ឋបាលក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។

ប្រភពព័ត៌មានពីកម្លាំងចំរុះដែលបានចុះអនុវត្តន៍ការងារខាងលើនេះផ្ទាល់បានឲ្យដឹងថា នៅយប់ថ្ងៃទី២៣ ខែកក្កដា កម្លាំងបានឃាត់ម៉ូតូម៉ាក ផ្សេងៗ បានចំនួន ២២គ្រឿង លុះនៅយប់ថ្ងៃទី២៣ ខែឆ្នាំដដែលខាងលើកម្លាំងធ្វើការឃាត់ម៉ូតូម៉ាក ផ្សេងៗ បានចំនួន ១២គ្រឿងថែមទៀត ដើម្បីយកទៅធ្វើការអប់រំនៅអធិការដ្ឋានគរបាលនគរបាលក្រុងពោធិ៍សាត់ ដែលបញ្ហានេះពាក់ព័ន្ធក្នុងករណីបច្ចេកទេសចរាចរណ៍ផ្លូវគោក។

ប្រភពព័ត៌មានខាងលើបន្តថា បញ្ហាកម្លាំងចំរុះចុះត្រួតពិនិត្យបទល្មើសពាក់ព័ន្ធខុសបច្ចេកទេសចរាចរណ៍ផ្លូវគោក ឈានដល់ធ្វើការឃាត់ខ្លួនអ្នកបើកបរម៉ូតូរួមទាំងម៉ូតូផងនោះ ដើម្បីយកទៅធ្វើការអប់រំ ត្រូវបានគេឃើញមានបញ្ហាបទល្មើសខុសបច្ចេកទេសចរាចរណ៍ដូចជា.ម៉ូតូដាក់បំពង់សុីមាំុងបំពងសំឡេង(ឲ្យឮខ្លាំង).កំពូលភ្លើងឡាស៊ែ.ប្រើប្រាស់ល្បឿនលឿននៅក្នុងក្រុង។ល។

ប្រភពព័ត៌មានដដែលខាងលើបន្តទៀតថា ចំពោះបញ្ហាកម្លាំងចំរុះក្រុងពោធិ៍សាត់ដែលបានចុះប្រតិបត្តិការ និងធ្វើការឃាត់ខ្លួនអ្នកបើកបរម៉ូតូរួមទាំងវត្ថុតាងជាប់ជាមួយម៉ូតូ កម្លាំងបានធ្វើការអប់រំដោយលាយលក្ខជាអក្ស ពាក់ព័ន្ធទៅនឹងករណីខុសបច្ចេកទេសចរាចរណ៍ផ្លូវគោក ព្រមទាំងតំរ៉ូវឲ្យបុគ្គល់អោយអាណាព្យាបាលមកធានាត្រឹមត្រូវដោយពុំមានធ្វើការផាកពិន័យអ្វីទាំងអស់ ប៉ុន្តែបើមានករណីនេះជាលើកទី២ឬទី៣ និងអនុវត្តតាមនីតិវិធី៕  បឹុម ពិន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print