ម៉ារីអូ ធ្វើខួបកំណើតលើករាសី

ចែករំលែក៖

ភ្នំពេញ៖ តារាចម្រៀងប្រុសល្បីឈ្មោះបង្គួរលោក  ម៉ារីអូ បានរៀបចំពិធីខួបកំណើតលើកដំបូងគម្រប់២៦ឆ្នាំកាលពីរាត្រីថ្ងៃទី២៥កក្កដានេះនៅភោជនីយដ្ឋានវីហ្វ្រេនបឹងត្របែកក្រោមវត្តមានភ្ញៀវប្រមាណជាង១០០នាក់។ ពិធីខួបកំណើតទ្រង់ទ្រាយធំលើកដំបូងប្រចាំជីវិតនេះត្រូវបានលោកលើកឡើងថា​ដើម្បីលើករាសីឲ្យកាន់តែខ្ពស់។

ម៉ារីអូបញ្ជាក់ថា ក្រោយប្រឡូកក្នុងអាជីពសិល្បៈជាង៦ឆ្នាំមកលោកមិនដែលបានធ្វើខួបកំណើតនឹងគេសោះគឺចេះតែមានអារម្មណ៍ខ្មាសអៀនទើបតែឆ្នាំនេះទេដែលលោកសម្រេចចិត្តរៀបចំធ្វើឡើង។ លោកថាកម្មវិធីនេះលោកបានអញ្ជើញមិត្តភ័ក្កិជិតដិតប្រមានជាង១០តុ ហើយក្នុងនោះមានអ្នកសិល្បៈមិនដល់១០នាក់ទេដែលលោកបានអញ្ជើញ។

លោកថាមូលហេតុដែលមិនមានអ្នករួមអាជីពច្រើនចូលរួមព្រោះតែលោកមិនសូវមានមិត្តភ័ក្កិច្រើន គឺអាចនិយាយថាមកពីលោកមិនសូវចេះមាត់ករច្រើន អតីតតារាចម្រៀងប្រចាំផលិតកម្ម Big Man រូបនេះបន្តថា ការរៀបចំពិធីខួបកំណើតឆ្នាំនេះក៏ចាត់ទុកជាការលើករាសីបើផ្លូវការងារថ្មីសម្រាប់ខ្លួនដែរ ហើយលោករំពឹងថាការងារ នឹងរីកចម្រើនខ្លាំងនៅក្រោយពេលធ្វើខួបកំណើត។ ម្ចាស់បទ”ទឹកភ្នែកឆ្កួត”រូបនេះបន្តថា ក្រោយបញ្ចប់ការច្រៀងឲ្យផលិតកម្ម​Rockលោកបានសម្រេចចិត្តនឹងផលិតបទចម្រៀងOriginal Song មួយចំនួនដើម្បី ពង្រីកប្រជាប្រិយភាព និងស្របតាមការសំណូមពររបស់អ្នកគាំទ្រ។ លោកថាបទចម្រៀងទាំងនេះនឹងត្រូវចេញជាបទចម្រៀង និងMV ក្នុងពេលដ៏ខ្លីខាងមុខនេះ។ លោកថាថ្មីៗនេះលោកក៏ទទួលបានការងារជាអ្នកចម្រៀងប្រចាំក្លឹបកម្សាន្តថ្មីមួយដែលនឹងបើកដំណើរការនៅពេលដ៏ខ្លីខាងមុខនេះផងដែរ។

អតីតពិធីករកម្មវិធីកុមារប៉ុស្តិ៍លេខ៣រូបនេះបញ្ជាក់ដែរថាសម្រាប់គម្រោងចំណាយក្នុងថ្ងៃខួបកំណើតក៏មិនជាច្រើនដែរព្រោះតែលោកទទួលបានការបញ្ចុះតម្លៃពីម្ចាស់ភោជនីយដ្ឋានព្រោះតែលោក៏ជាតារាចម្រៀងប្រចាំភោជនីយដ្ឋាននេះផងដែរ។ ក្នុងថ្ងៃខួបកំណើតអ្វីដែលលោកបួងសួងនៅថ្ងៃនេះគឺសុំឲ្យមានសុភមង្គលក្នុងក្រុមគ្រួសារ ការងាររីកចម្រើនពិសេសសូមឲ្យបទចម្រៀងថ្មីរបស់លោកដែលគ្រោងនឹងចេញផលិតនៅពេលដ៏ខ្លីខាងមុខទទួលបានការគាំទ្រច្រើពីទស្សនិកជន៕​​ វឌ្ឍនា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print