នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ សហការជាមួយក្រុមហ៊ុនATTWOOD ចុះមកកម្ទេចស្រាបៀររំលោភកម្មសិទ្ធិបញ្ញាជាង៩១៥កេស

ចែករំលែក៖

ភ្នំពេញ ៖ នៅព្រឹក ថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ២០១៧ ទីតាំងកន្លែងចាក់សំរាម ស្ថិតនៅជើងឯក ក្នុងសង្កាត់ជើងឯក ខណ្ឌ​ដង្កោ រាជធានីភ្នំពេញ បានរៀបចំកម្ទេចស្រាបៀរជាច្រើនកេស ពាក់ព័ន្ធនឹងបទរំលោភកម្មសិទ្ធិបញ្ញា  ។

ក្នុងប្រតិបត្តិការកម្ទេចស្រាបៀរខាងលើនោះដឹកនាំ ដោយ លោក ឯកឧត្តម ឧត្តមសេនីយ៍ឯក ចាន់ វ៉ាន់ធឿន ប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ និងឧត្តមសេនីយ៍ទោ ឡុ ង ស្រេង អនុប្រធាន នាយកដ្ឋានប្រឆាំងបទល្មើស សេដ្ឋកិច្ច ក្រសួងមហាផ្ទៃ សហការនិង ក្រុមហ៊ុនATTWOOD ចុះមកកម្ទេចចោល ដែលក្នុងនោះមានស្រាបៀរចំនួន២ប្រភេទមួយស្រាបៀរBudweirនិងស្រាបៀរCorrona។

បើតាមដំណាងក្រុមហ៊ុនATTWOOD បានប្រាប់អោយដឹងថាចំពោះការកម្ទេចស្រាបៀរចំនួន២ប្រភេទមានចំនួនជាង៩១៥កេសខាងលើ មួយស្រាបៀរBudweir និងស្រាបៀរCorrona គឺត្រូវបានឈ្នួញនាំយកចូលមកប្រទេស កម្ពុជាគេចពន្ធ ហើយត្រូវបានក្រុមហ៊ុនយើងខ្ញុំ សហការជាមួយនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ ចុះបង្ក្រាបរួមមក ទើបឈានមកដល់ព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៧ នេះបានជាក្រុមហ៊ុនរបស់បាននាំយកស្រាបៀរចំនួន២ប្រភេទខាងលើ យកមកកិនកម្ទេចចោលតែមង្ដ ៕ ដោយ ៖ ស រស្មី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print